**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាក្នុងការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្ដី

ភ្នំពេញ៖ នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទរហូតដល់សម័យកណ្ដាល។
លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថា ការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ ដោយហេតុថា នៅទីតាំងនេះ មើលតាមរូបថត lidar ឃើញមានទួលជាច្រើន ដូចជា នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មជាដើម។ ដូច្នេះហើយ នៅក្នុងកំណាយស្រាវជ្រាវ ពោល គឺសិក្សាអំពីលំនៅឋាន និងការតាំងទីរស់នៅរបស់មនុស្សនាសម័យមុន។ ម្យ៉ាងទៀត កិច្ចការសំខាន់ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាកលវិទ្យាល័យសូហ្វីយ៉ា បានអនុវត្តតាំងពីឆ្នាំ១៩៩១មកម៉្លេះ។ ឆ្នាំនេះ សាកលវិទ្យាល័យសូហ្វ៊ីយ៉ាបានជ្រើសរើសនិស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំទី២ និងទី៣ ចំនួន៣នាក់ ដើម្បីមកចូលរួមសិក្សាអំពីការធ្វើកំណាយបែបបុរាណវិទ្យា។

ចំណែកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក វិទូ ភារម្យ បានឱ្យដឹងថា កំណាយនេះ បានបើកចំនួនបីរណ្តៅ ក្នុងជម្រៅ២ម៉ែត្រគុណ២ម៉ែត្រ មាន២រណ្តៅ និង២ម៉ែត្រគុណ១.៥០ម៉ែត្រ ១រណ្តៅ ដោយរណ្តៅនីមួយៗ បែងចែកជា៤ស្រទាប់សំខាន់ៗ។ តាមការសន្និដ្ឋានរបស់លោក ការសាងសង់ទួលនៅក្នុងកំពែង មាន៣ដំណាក់កាលធំៗ គឺដំណាក់ទី១ អាចមានពលករមករៀបចំស្នាក់នៅ ដើម្បីត្រៀមរៀបចំការសាងសង់ប្រាសាទនៅលើទួលដែលមានស្រាប់។ ដំណាក់កាលទី២ ពេលកំពុងសាងសង់ប្រាសាទ គឺមនុស្សបន្តរៀបចំទួលនេះ ដោយចាក់ដីបន្ថែម និងយកកម្ទេច និងបំណែកថ្មភក់ រៀបចំជាគ្រឹះនៅជាប់ជើងទួល។ ដំណាក់កាលទី៣ ក្រោយពេលសាងសង់ប្រាសាទរួចរាល់ អាចមានមនុស្សមករស់នៅថែរក្សាប្រាសាទ មានព្រាហ្មណ៍ មានខ្ញុំប្រាសាទជាដើម បន្តរស់នៅគឺនៅស្រទាប់ទី៣នេះ។

ក្រៅពីនេះ នៅស្រទាប់ទី៣ ក៏បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ និងចិននៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣មួយចំនួន។ ជាជំហានដំបូង ទិន្នន័យនៃការធ្វើកំណាយនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវយល់ដឹង អំពីសកម្មភាពរបស់មនុស្ស ក្រៅពីប្រាសាទ អ្នកដែលចូលរួម អ្នករស់នៅក្បែរកំពែងនៅក្នុងប្រាសាទ ជាផ្នែកមួយរបស់ប្រាសាទ តាមរយៈទួលមួយនេះ យើងឃើញមានសកម្មភាពដែលមនុស្សមករស់នៅ អាចយកជាភស្តុតាងបំពេញបន្ថែមទៅលើឯកសារសរសេរជាសិលាចារឹក ចម្លាក់ ដែលឃើញមាននៅតាមប្រាសាទ ពោលគឺនៅកន្លែងនេះ តឹកតាងបុរាណវិទ្យា អាចឱ្យយើងដឹងអំពីសកម្មភាពរបស់មនុស្ស និងទំនាក់ទំនងជាមួយប្រាសាទ ៕

អត្ថបទដែលជាប់ទាក់ទង