**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពកម្ពុជា និងការបើកទូលាយឱ្យអ្នកស្នេហាជាតិចូលរួមកសាងជាតិ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងកៀងគរថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីមានការបំផុសបំផុលឱ្យមានការតវ៉ាឱ្យដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ការប្រកាសបង្កើតមូលនិធិពីសំណាក់រាជរដ្ឋាភិបាកម្ពុជានេះ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពពេញលេញ និងមិនអាចរំលោភបានរបស់ប្រទេសកម្ពុជា និងការបើកចំហរទូលាយឱ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិទាំងអស់ចូលរួមនៅក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំគឺ ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាង។

ប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា បានបង្ហាញឱ្យឃើញទិដ្ឋភាពសំខាន់ៗចំនួន៥គឺ៖

១. ជាការបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពរបស់កម្ពុជា៖ការប្រកាសបង្កើតនូវ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ជាការបង្ហាញឱ្យសាធារណៈមតិជាតិមើលឃើញកាន់តែច្បាស់អំពីការធានាបាននូវអធិបតេយ្យភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រោះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ពិតជាបានធ្វើឱ្យបាត់បង់ការគ្រប់គ្រងនៅលើដែនអធិបតេយ្យភាពជាតិពិតប្រាកដមែននោះ រាជរដ្ឋាភិបាលកម្ពុជានឹងពុំបង្កើតនូវមូលនិធិនេះនោះឡើយ ហើយរាជរដ្ឋាភិបាលនឹងបន្តលាក់បាំងអំពីការអភិវឌ្ឍនៅតាមតំបន់ទាំងនោះ ដើម្បីបញ្ជៀសជ្រួតជ្រាបបញ្ហានៅតំបន់ព្រំដែនកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែពុំបានលាក់បាំងនោះទេ ប៉ុន្តែថែមទាំងរៀបចំដំណើរទស្សនកិច្ចចុះពិនិត្យនិងស្វែងយល់អំពីបញ្ហាព្រំដែន ក៏ដូចជាអំពាវនាវឱ្យមហាជនចូលរួមឱ្យបានច្រើនកុះករថែមទៀតផង។ លើសពីនេះ ការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជានេះឡើង រាជរដ្ឋាភិបាលមានបំណងបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា រាជរដ្ឋាភិបាលនៅតែការពារបានយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវដែនអធិបតេយ្យដែលមិនអាចរំលោភបានរបស់កម្ពុជា ហើយប្រសិនបើអធិបតេយ្យនេះត្រូវបានរំលោភដោយប្រទេសជិតខាងពិតមែននោះ រាជរដ្ឋាភិបាលពិតជាមិនអាចប្រកាសបង្កើតឱ្យមានការចូលរួមជាមូលនិធិ ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅនោះទេ ព្រោះប្រទេសជិតខាងនឹងប្រតិកម្ម ហើយតវ៉ានៅជុំវិញរឿងនេះ។ ការទូងស្គរប្រកាសឱ្យមានការចូលរួមជាមូលនិធិកសាងហេរដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែននេះ ក៏ជាចំណែកមួយនៅក្នុងការកសាងខឿនការពារព្រំដែនរបស់កម្ពុជាផងដែរ។

២. ជាការបើកទូលាយឱ្យអ្នកស្នេហាជាតិចូលរួមកសាងជាតិ៖រាជរដ្ឋាភិបាលបានបើកទូលាយសម្រាប់ការចូលរួមនៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយគ្មានការរើសអើងភេទ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយ ដែលគឺជាការបើកចំហរការចូលរួមជាទូទៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានស្មារតីជាតិនិយម និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដែលមានគោលបំណងដូចគ្នាគឺ កសាងនិងការពារជាតិមាតុភូមិរបស់ខ្លួនឱ្យបានរឹងមាំ។ ការបើកចំហរទូលាយចំពោះការចូលរួមនេះ មានន័យថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិនៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបានពេញលេញ ពិសេសគឺការចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍនានានៅតាមបណ្ដោយព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង។

៣. ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដការចូលរួមចំណែកជាថវិកានៅក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” គឺជាការចូលរួមដោយផ្ទាល់នៅក្នុងការកសាងខឿនការពារព្រំដែន តាមរយៈការជំរុញហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តនានា នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់គឺជាម្ចាស់ និងជារបងការពារព្រំដែនយ៉ាងពិតប្រាកដ ដោយសារតែខឿនការពារព្រំដែនទាំងនេះ កើតចេញមកពីទឹកចិត្តស្នេហាជាតិ និងស្មារតីជាតិនិយមពិតប្រាកដរបស់ខ្មែរគ្រប់រូប។

៤. អ្នកស្នេហាជាតិមានឱកាសបញ្ជាក់អំពីមនសិការជាតិពិតប្រាកដរបស់ខ្លួនប្រទេសជាតិនីមួយៗតែងតែមានជនស្នេហាជាតិមាតុភូមិរបស់ខ្លួនរាប់មិនអស់ ហើយក៏មានផងដែរអ្នកដែលតែងតែតាំងខ្លួនជាអ្នកស្នេហាជាតិមាតុភូមិផ្ដាច់មុខ ដែលជួនកាលក៏បានព្យាយាមបំផុសបំផុលឱ្យមហាជនក្រោកឡើងទាមទារ តវ៉ា ឬប្រឆាំងនឹងរដ្ឋាភិបាល ទៅលើប្រធានរឿងណាមួយដែលខ្លួនបំភ្លៃថាជាការខាតបង់ផលប្រយោជន៍ជាតិ។ ដូច្នេះ ដល់ពេលហើយដែលប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិពិតប្រាកដ មានឱកាសបញ្ជាក់អំពីមនសិការជាតិរបស់ខ្លួន តាមរយៈការចូលរួមអភិវឌ្ឍនិងការពារផលប្រយោជន៍ប្រទេសជាតិ ហើយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែន គឺជាមូលដ្ឋានចម្បងមួយនៅក្នុងការចូលរួមចំណែកការពារព្រំដែន ដែលអ្នកស្នេហាជាតិពិតប្រាកដឥតក្លែងក្លាយ គួរតែចូលរួមទៅតាមលទ្ធភាព និងទឹកចិត្តដែលខ្លួនមានចំពោះប្រទេសជាតិមាតុភូមិមួយនេះ។

៥.ការប្រមូលផ្ដុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យភាព
ស្មារតីជាតិនិយមដ៏រឹងមាំដែលអាចការពារប្រទេសជាតិ ការពារអធិបតេយ្យភាពរបស់ខ្លួនបានគង់វង្ស គឺជាស្មារតីជាតិនិយមដែលមានការឯកភាពផ្ទៃក្នុងរបស់ជាតិ ហើយមិនថាពេលណាជាពេលណានោះទេ ការពង្រឹងឯកភាពផ្ទៃក្នុងរបស់ជាតិគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីការពារជាតិ ប្រជាជន និងទឹកដី ដូចពាក្យស្លោកខ្មែរមួយឃ្លាបានលើកឡើងថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ ការធានាបានអធិបតេយ្យភាពនៃប្រជាជាតិ គឺជាការការពារបាននូវឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិនីមួយៗ ដូច្នេះហើយ ខ្មែរគ្រប់និន្នាការ និងពណ៌សម្បុរនយោបាយទាំងអស់ គប្បីរួបរួមគ្នាឱ្យបាននៅពេលដែលកាលៈទេសៈតម្រូវ នៅក្នុងរឿងអធិបតេយ្យភាពរបស់ខ្លួន។ ការចូលរួមដោយផ្ដោតសំខាន់តែទៅលើឧត្ដមប្រយោជន៍ប្រទេសជាតិ គឺជាការចូលរួមប្រកបដោយស្មារតីជាតិនិយម និងមនសិការជាតិពិតប្រាកដ ដែលគួរឱ្យអ្នកជំនាន់ក្រោយគោរព កោតស្ញប់ស្ញែង និងយកជាគំរូតាម៕

ដោយ៖ បណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង