**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ចង់ឲ្យឪពុកម្តាយ សហការជាមួយគ្រូ ប្រៀនប្រដៅកូនឱ្យមានឥរិយាបទល្អ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យឪពុកម្តាយ ឬអាណាព្យាបាល សហការជាមួយលោកគ្រូ អ្នកគ្រូ ប្រៀនប្រដៅកូនរបស់ខ្លួន ឱ្យមានឥរិយាបទល្អ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលជាសកម្មភាពក្រៅផ្លូវការ នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការខិតជិតគ្នារវាងឪពុកម្តាយ​ អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ នឹងធ្វើឱ្យកិច្ចការងារអប់រំ បណ្តុះបណ្តាលកូនសិស្សបានកាន់តែល្អ ដោយសារតែឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ បានយល់ពីគ្នាកាន់តែច្បាស់ចំពោះការងារប្រៀនប្រដៅ អប់រំកូនសិស្សនៅក្នុងសាលា ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយពីសំណាក់ឪពុកម្តាយ មកលើលោកគ្រូ អ្នកគ្រូ ជាដើម។

សម្តេចធិបតី បានលើកឡើងពីករណីក្មេងសិស្សសាលាម្នាក់ ដែលធាក់តុគ្រូ នៅខេត្តកំពង់ឆ្នាំងកន្លងទៅ ហើយនៅពេលដែលហៅម្តាយចូលទៅជួបលោកគ្រូ និងកូនរបស់គាត់ តែម្តាយបែរជាទៅអង្អែលក្បាលកូន ដែលមើលទៅដូចជាការលើកទឹកចិត្តក្មេងនោះទៅវិញ។

សម្តេចធិបតី បន្ថែមថា លោកគ្រូអ្នកគ្រូ បច្ចុប្បន្ននេះ មិនមែនអប់រំកូនសិស្សដែលពិបាកអប់រំដោយប្រើរំពាត់ផ្តាំដូចពីមុននោះទេ ប៉ុន្តែ លោកគ្រូអ្នកគ្រូ បច្ចុប្បន្ននេះ បានខិតខំប្រឹងប្រែងអប់រំកូនសិស្សដោយប្រើប្រាស់កាយវិការ និងសម្តីទន់ភ្លន់ ដើម្បីឱ្យកូនសិស្សទាំងអស់យល់ដឹងពីតម្លៃនៃការអប់រំ។ ដូច្នេះ សូមលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល ត្រូវទុកចិត្តគ្នារួមគ្នា និងជួយគ្នាដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នា។

សម្តេចធិបតី បានថ្លែងថា កម្លាំងចិត្តជួយគ្នា ដើម្បីប្រៀនប្រដៅ និងអប់រំកូនសិស្ស គឺជាធំធេងខ្លាំងណាស់ កូនរៀនពូកែហើយ តែក៏ត្រូវតែមានអត្តចរិតល្អផង គោរព ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ គឺជាកត្តាចាំបាច់បំផុត។ សម្តេចក៏បានរំលឹកឡើងថា នៅដំណាក់កាលដែលសម្តេចកំពុងសិក្សានៅសហរដ្ឋអាមេរិក សាលារៀននៅទៅនោះក៏មានអប់រំលើផ្នែកចរិយាមាយាទ និងសីលធម៌នេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការមានវិន័យចាប់ពីកិច្ចការងារតូច ទោះអាចធ្វើកិច្ចការងារធំបាន។ ដូច្នេះ ការបង្រៀនកូនសិស្សឱ្យមានវិន័យចាប់ពីគ្រឹះក្រោមនេះ ទើបមានវិន័យអាចធ្វើកិច្ចការងារធំបាន ៕

អត្ថបទដែលជាប់ទាក់ទង