**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពច្រាំងស្ទឹងព្រែកត្នោត និងការងារស្ដារប្រឡាយ៩៦ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោកអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល លោកអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាពច្រាំងស្ទឹងព្រែកត្នោត និងការងារស្ដារប្រឡាយ៩៦ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យ៖ ១).ស្ថានភាពស្ទឹងព្រែកត្នោតដែលរងការបាក់ច្រាំង ក្នុងភូមិសាស្ត្រសង្កាត់ព្រែកហូរ សង្កាត់ទឹកក្តុល សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល និង២).វឌ្ឍនភាពការងារស្ដារប្រឡាយ៩៦ នៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងតែយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ និងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង