**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តកណ្ដាល៖ រាល់ការដាំដើមឈើ ត្រូវតែមើលថែទាំ ស្រោចទឹកឲ្យលូតលាស់ធំទៅៗ ចៀសវាងឆ្នាំក្រោយមានតែដីមិនមានដើមឈើ

ភ្នំពេញ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ និងដាំដើមឈើ ចំនួន ១៥៨៣ដើម នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ ចំពោះខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ដែលបានយកចិត្តទុកដាក់បណ្ដុះកូនឈើ និងដាំកូនឈើនាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល រាល់ការដាំដើមឈើទាំងប៉ុន្មានដើមនៅថ្ងៃនេះ ត្រូវតែមើលថែ ថែទាំ ស្រោចទឹកអោយឈើនេះលូតលាស់ធំទៅៗ ចៀសវាងឆ្នាំក្រោយមានតែដីមិនមានដើមឈើដែលយើងបានដាំនៅថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ នេះ គឺដើម្បីបណ្ដុះឱ្យមានស្មារតីចូលរួមក្នុងការដាំដើមឈើ និងយល់ពីអត្ថប្រយោជន៍នៃដើមឈើ ព្រោះថាការដាំដើមឈើបានច្រើន ធ្វើឱ្យមានចីរភាពនៃបរិស្ថានធម្មជាតិ ដែលយើងគ្រប់គ្នាអាស្រ័យលើធម្មជាតិ ហើយបើខ្វះបរិស្ថានធម្មជាតិល្អ នោះជីវិតមនុស្ស សត្វ ដែលពឹងលើធម្មជាតិអាចនឹងមានការប្រែប្រួល។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូ ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ ក្រៅពីសាលារៀន វត្តអារ៉ាម និងទីសាធារណៈ អោយតែមានដីទំនេរសូមនាំគ្នាដាំដើមឈើទាំងអស់គ្នា។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានជម្រាប និងពន្យល់អំពីស្ថានភាពនយោបាយក្នុងប្រទេសបច្ចុប្បន្ន ដែលក្រុមទុច្ចរិត អគតិកំពុងញុះញង់បង្កចលាចលលើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (DTA)។ ឯកឧត្តមថែមថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម មិនបានធ្វើឱ្យយើងបាត់បង់ទឹកដីដូចក្រុមទុច្ចរឹតកំពុងញុះញង់នោះឡើយ តែបានផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិផលរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍជាហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ការងារជូនពលរដ្ឋ កំណើនមនុស្សរស់នៅតំបន់‌នោះ និងទេសចរណ៍ នោះទើបជាការការពារបូរណភាពទឹកដីពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា៖ អតីតកាលដែលយើងមិនទាន់មានការអភិវឌ្ឍន៍ យើងពិបាកធ្វើដំណើរ ទៅតំបន់នោះតាមផ្លូវគោកណាស់ តែបន្ទាប់ពីមានការអភិវឌ្ឍន៍យើងមានផ្លូវជាច្រើនខ្សែ ពិសេសយើងមានផ្លូវក្រវ៉ាត់ព្រំដែន ហើយយើង និងមានប្រជាពលរដ្ឋរស់នៅទីនោះច្រើន ក្នុងករណីមានការឈ្លានពានណាមួយប្រជាពលរដ្ឋនៅទីនោះនឹងរាយការណ៍អោយយើងដឹង ដែលនេះជាផ្លែផ្កានៃការអភិវឌ្ឍន៍នៅទីនោះ។
ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យយុវជន ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាការពារសន្តិភាព ស្ថេរភាព ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេស ដើម្បីភាពថ្កុំថ្កើងយូរអង្វែងតទៅរបស់យើងទាំងអស់គ្នា។

លោក អំ ចាន់បូរិត នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើធ្វើការបណ្តុះកូនឈើបានចំនួន ៦០ ២១៨ដើម ហើយបានធ្វើការផ្តល់ជូនក្រុង ស្រុក ឃុំ សង្កាត់យកទៅដាំតាមទីសាធារណៈក្នុងមូលដ្ឋាន អង្គភាពនានា និងប្រជាពលរដ្ឋសរុបចំនួន ៥២ ៦៩៥ដើម ហើយការដាំដើមឈើ រុក្ខទិវា ឆ្នាំ២០២៤នេះ បានកំណត់យកទីតាំងបរិវេណវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង និងនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅឃុំឆក់ឈើនាង ឃុំពើក ឃុំលំហាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយដាំ សងខាងផ្លូវ មានប្រវែង ១៤ ៦៧៣ ម៉ែត្រ បានដាំកូនឈើក្ងោកចំនួន ១៥៨៣ដើម ហើយក្នុងពិធីនេះដែរក៏បានត្រៀមកូនឈើ ចំនួន ៥ ០០០ដើមទៀត សម្រាប់ផ្តល់ជូនរដ្ឋបាលស្រុក ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងភូមិឋានផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង