**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ឯកឧត្តម ប៉ែន បូណា៖ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ មានមហិច្ឆិតាធំ និងគោលដៅខ្ពស់ ប៉ុន្តែមិនមែនដេកយល់សប្តិទេ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងមានរយៈពេល ១ឆ្នាំគត់ ដែលរយៈពេល ១ឆ្នាំ នៃអាណត្តិ ៥ឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលបានកន្លងផុតទៅដែលជារយៈពេលមួយខ្លីក៏ពិតមែន ផ្ទុយទៅវិញរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលដ៏ធំធេងក្រោមគោលនយោបាយដែលខ្លួនបានដាក់ចេញ ក្នុងនោះ មានយុទ្ធសាស្ត្របញ្ចកោណដែលជាត្រីវិស័យនៅក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្តវេន ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាដោយបានសម្លឹងទៅរកគោលដៅមួយច្បាស់លាស់ គឺការសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ក្នុងវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ រយៈពេល ១ឆ្នាំ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម ប៉ែន បូណា លើកឡើងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺមានមហិច្ឆិតាធំណាស់ និងមានគោលដៅខ្ពស់ណាស់ ប៉ុន្តែមិនមែនដេកយល់សប្តិទេ។ រាជរដ្ឋាភិបាលដែលហ៊ានដាក់គោលដៅ និងមហិច្ឆិតាខ្ពស់បែបនេះ គឺមកពីមានគ្រឹះរឹងមាំ និងមានសក្តានុពលដែលអាចឈានទៅសម្រេចគោលដៅរបស់ខ្លួន ក្នុងនោះគ្រឹះសំខាន់ទី១ គឺសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍទាញប្រទេសចេញពីភាពក្រីក្រ ប្រទេសដែលមានចំណូលទាបឱ្យក្លាយជាប្រទេសដែលមានការអភិវឌ្ឍរីកលូតលាស់ដូចសព្វថ្ងៃ ហើយបានចាកចេញពីប្រទេសដែលមានចំណូលទាបឈានមកដល់ប្រទេសដែលមានចំណូលមធ្យម ដែលនេះគឺជាស្នាដៃនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលយើងចាត់ទុកជាគ្រឹះដ៏រឹងមាំមួយសម្រាប់រាជរដ្ឋាភិបាលបន្តវេន។

ចំណែកឯគ្រឹះទី២វិញ គឺការគាំទ្រ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដែលបានបញ្ជាក់តាមរយៈលទ្ធផលនៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ដោយ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២ភាគរយដែលជាសំឡេងគាំទ្រខ្ពស់បំផុតពុំធ្លាប់មាន ជាការបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាមានជំនឿជឿជាក់មកលើនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា គ្រឹះទាំងពីរខាងលើនេះរឹងមាំណាស់សម្រាប់ឱ្យរាជរដ្ឋាភិបាលដាក់គោលដៅទៅមុខ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ហើយក្រៅពីគ្រឹះដ៏រឹងមាំទាំងពីរនេះ រាជរដ្ឋាភិបាលក៏មានសក្តានុពលដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួនថែមទៀតផង ដែលសក្តានុពលរួមមាន គណៈរដ្ឋមន្ត្រីវ័យក្មេងសុទ្ធសឹងតែជាយុវជនដែលពោរពេញទៅដោយចំណេះដឹង ថាមពលក្លៀវក្លា ពោរពេញទៅដោយឆន្ទៈបំពេញការងារ ប្តូរផ្តាច់ ដើម្បីដឹកនាំប្រទេសទាំងនេះគឺជាសក្តានុពលទី១។

រីឯសក្តានុពលទី២ គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ជាពិសេសការផ្សាភ្ជាប់រវាងរៀមច្បងជំនាន់មុន និងយុវជនជំនាន់ក្រោយនៅក្រោមទស្សនៈ «ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ» នេះគឺជាប្រទីបបំភ្លឺផ្លូវមួយយ៉ាងច្បាស់លាស់ដែលធ្វើឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍន៍ប្រទេសបានលឿន ជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះតែម្តង ដែលកំពុងតែធ្វើដំណើរទៅមុខដោយរលូន និងដោយលឿនរហ័ស ហើយច្បាស់លាស់ ត្រង់ផ្លូវ មិនចាញចេញពីគន្លងគោលនយោបាយរបស់គណបក្សដែលបានដាក់ចេញឡើយ៕

អត្ថបទដែលជាប់ទាក់ទង