**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ បង្កើនកម្រិតប្រកាសសម្រាប់ជំងឺអុតស្វា បន្ទាប់ពីមេរោគប្រភេទថ្មីនេះរកឃើញនៅស៊ុយអែត

ស្តុកខុល៖ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ ឬហៅកាត់ថា ECDC នៅថ្ងៃសុក្រទី១៦សីហា បានបង្កើនកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា មួយថ្ងៃបន្ទាប់ពីមន្ត្រីសុខាភិបាលពិភពលោក បានបញ្ជាក់ពីករណីនៃការឆ្លងជាមួយវីរុសប្រភេទថ្មីនៅក្នុងប្រទេសស៊ុយអែត ដែលជាករណីដំបូងគេនៅក្រៅទ្វីបអាហ្វ្រិក។

ប្រធានស្ថាប័នសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា នឹងមានករណីនាំចូលបន្ថែមទៀតនៃប្រភេទជំងឺអុតស្វាថ្មីនៅក្នុងទ្វីបអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ទោះបីជាហានិភ័យនៃការឆ្លងនៅតែមានកម្រិតទាបក៏ដោយ។ ECDC កាលពីថ្ងៃសុក្របានបង្កើនការវាយតម្លៃកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា ពីទាបទៅមធ្យមសម្រាប់ករណីដែលលេចចេញជាបណ្តើរៗនៅក្នុងប្លុក ហើយបានស្នើឱ្យប្រទេសនានារក្សាកម្រិតខ្ពស់នៃការយល់ដឹងក្នុងចំណោមអ្នកដំណើរដែលមកពីតំបន់រងផលប៉ះពាល់។

អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធបានប្រកាសថា ជំងឺអុតស្វាជាគ្រាអាសន្នសុខភាពសាធារណៈសកល ជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាង។ ជំងឺអុតស្វា ជាការឆ្លងមេរោគដែលបណ្តាលឱ្យមានដំបៅពោរពេញដោយខ្ទុះ និងរោគសញ្ញាដូចជំងឺផ្តាសាយ ជាធម្មតាស្រាល ប៉ុន្តែអាចសម្លាប់បាន។ ឥឡូវ​នេះ មេរោគ​ពីរ​ប្រភេទ​កំពុង​រីក​រាល​ដាល​ក្នុង​ប្រទេស​កុងហ្គោ ដែល​ជា​ទម្រង់​ឆ្លង​នៃ​មេរោគ Clade I និង​ពន្លក​ថ្មី​មួយ​ឈ្មោះ Clade Ib។

ប៉ាគីស្ថាន ក៏បានបញ្ជាក់កាលពីថ្ងៃសុក្រអំពីករណីនៃមេរោគអុតស្វា នៅក្នុងអ្នកជំងឺដែលបានត្រឡប់មកពីប្រទេសឈូងសមុទ្ទ ទោះបីជាវាមិនច្បាស់ថា តើវាជាវ៉ារ្យ៉ង់ថ្មី ឬប្រភេទ clade ដែលបានរីករាលដាលទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០២២ ក៏ដោយ។ មន្ត្រីអង្គការសុខភាពពិភពលោក លោកស្រី ម៉ាហ្គារ៉េត ហារីស (Margaret Harris) បានអំពាវនាវលើប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា លោកស្រីរំពឹងថា ករណីបន្ថែមទៀតនៅខាងក្រៅទ្វីបអាហ្រ្វិក នឹងលេចចេញក្នុងពេលឆាប់ៗនេះ ហើយក៏ជាលទ្ធផលនៃការត្រួតពិនិត្យកាន់តែខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក បានណែនាំប្រឆាំងនឹងការរឹតបន្តឹងការធ្វើដំណើរណាមួយ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះ៕

អត្ថបទដែលជាប់ទាក់ទង