**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

ទិវាមន្ត្រីឧទ្យានុរក្សពិភពលោកឆ្នាំ ២០២៤ ត្រូវបានរៀបចំនៅឧទ្យានជាតិកែប

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នៅឧទ្យានជាតិកែប ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ពិធីនេះដោយមានការចូលរួមពីឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងនៃអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងបរិស្ថាន អគ្គធិការដ្ឋាន នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោកប្រធាន/តំណាងមន្ទីរបរិស្ថានខេត្តចំនួន២១ តំណាងមន្ទីរចំណុះឱ្យរដ្ឋបាលខេត្តកែប អង្គការដៃគូអភិរក្ស និងមន្ត្រីឧទ្យានុរក្សមកពីខេត្តទាំង២១ សរុបចំនួន ២០០នាក់។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណក្រសួងបរិស្ថាន ដែលបានជ្រើសរើសឧទ្យានជាតិកែប ខេត្តកែប ប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោក។ រដ្ឋបាលខេត្តកែប បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំខេត្តកែបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមអភិបាល ក៏បានលើកឡើងថាខេត្តកែបត្រូវបានទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ដែលធ្លាប់បានទៅទទួលពាន់រង្វាន់នៅប្រទេសព្រុយណេ ឥណ្ឌូនេស៊ីជាដើម។ ដូចនេះ រដ្ឋបាលខេត្តកែប នឹងបន្តរៀបចំខេត្តកែបឱ្យមានបរិស្ថានស្អាត ខ្យល់បរិសុទ្ធ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត។

លោកនេត វិបុលក្នុងនាមតំណាងអង្គការដៃគូរអភិរក្សរបស់ក្រសួងបរិស្ថានបានស្នើអោយក្រសួងបរិស្ថានរៀបចំទិវាមន្រ្តីឧទ្យានុរក្សអោយបានជារៀងរាល់ឆ្នាំ។ ក្នុងនាមអង្គការដៃគូរទាំងអស់ នឹងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិអោយមានចីរភាពស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា មន្ត្រីឧទ្យានុរក្ស គឺជាអ្នកអនុវត្តជួរមុខ ដែលប្រែក្លាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការអភិរក្សតំបន់ការពារធម្មជាតិ និងធនធានធម្មជាតិ ទៅជាសកម្មភាពនៅមូលដ្ឋាន ជាពិសេសការអនុវត្តយុទ្ធសាស្ត្រ«ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដូចជា ការរៀបចំថ្នាល និងបណ្តុះកូនឈើ សម្រាប់ចែកដល់សាធារណជន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា ប្រធានបទទិវាឧទ្យានុរក្សឆ្នាំនេះ គឺ ៣០x៣០ មានន័យថា ៣០% នៃភពផែនដីត្រូវបានដាក់ជាតំបន់ការពារធម្មជាតិ និងការពារប្រកបដោយប្រសិទ្ធភាព នៅឆ្នាំ២០៣០។ ជាក់ស្តែង ប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិប្រមាណ ៤០% នៃផ្ទៃដីរួចទៅហើយ ហើយក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើនគម្របបៃតងដើម្បីក្លាយជាប្រទេសមានគម្រកព្រៃឈើ៦០% នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ក្នុងកិច្ចការពារធនធានធម្មជាតិ ខិតខំបង្កើនគម្របបៃតង និងអនុវត្តច្បាប់១០០% លើបទល្មើសធនធានធម្មជាតិ។

ក្នុងទិវាមន្ត្រីឧទ្យានុរក្សពិភពលោកនេះ ក៏មានការសម្តែងដោយមន្ត្រីឧទ្យានុរក្សពីការចុះល្បាត ការដោះអន្ទាក់ ការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្សក្នុងការបម្រើការងារនិងអនុវត្តច្បាប់។ ក្នុងនោះដែរ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមដាំកូនឈើ នៅឧទ្យានជាតិកែបផងដែរ។

ជាមួយគ្នានេះគណៈអធិបតី មន្ត្រីឧទ្យានុរក្សទាំង២១ខេត្ត និងអ្នកចូលរួមទាំងអស់ បានប្តេជ្ញាចិត្ត និងសូមគាំទ្រយ៉ាងពេញទំហឹងលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA៕

អត្ថបទដែលជាប់ទាក់ទង