**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាជ្ញាធរខេត្តដឹកនាំយុវជន និងសិស្សានុសិស្សដាំកូនក្ងោកប្រមាណ ២០០ដើម តាមដងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជំរុញភាពបៃតងតាមដងផ្លូវ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប បានបន្តដឹកនាំយុវជន និងសិស្សានុសិស្ស ដោយមានការចូលរួមពីវិស័យឯកជនជាច្រើននាក់ រួមគ្នាដាំកូនឈើប្រភេទដើមក្ងោកប្រមាណ ២០០ដើម នៅតាមដងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ដើម្បីជាការជំរុញ និងលើកសោភ័ណ្ឌភាពតំបន់ទេសចរណ៍ និងបង្កើតភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងទាំងមូល។

លោក យុន លីនណេ បានបញ្ជាក់ថា ដើមឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ភាពបៃតងក្នុងមូលដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរថែមទៀតផង។ ជាមួយគ្នានេះ ព្រៃឈើក៏បានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ ចំពោះការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាប មានចំនួន៤១ខ្សែ នៅចិញ្ចើមផ្លូវមានក្រាលការ៉ូឡា និងផ្លូវមិនមានក្រាលការ៉ូឡា ដែលអាជ្ញាធរខេត្តគ្រោងនឹងដាំកូនឈើចម្រុះឱ្យបាន ២៤.០០០ដើម ក្នុថរយៈពេល២ឆ្នាំ ដែលមកដល់ពេលនេះការដាំដើមឈើក្នុងក្រុងបានជាង ១០.០០០ដើមរួចហើយ ដោយក្នុងនោះមានដើមឈើធំៗជិត៦.០០០ដើម និងដើមឈើតូចៗបានជិត ១០.០០០ដើម។

លោក យុន លីនណេ បញ្ជាក់ទៀតថា ការដាំដើមឈើទាំងអស់មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កា ដូចជា ដើមរំដួល ដើមត្របែកព្រៃ ឬដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឱ្យទីក្រុងមានភាពរស់រវើកគ្រប់រដូវកាល។ ជាមួយគ្នានេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងបណ្តាក្រុមហ៊ុនទាំងអស់ ដែលនៅអមសងខាងផ្លូវសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជីចំពោះដើមឈើដែលមាននៅមុខគេហដ្ឋាន ឬក្រុមហ៊ុនរបស់ខ្លួន ដើម្បីឱ្យដើមឈើទាំងនោះលូតលាស់បានល្អ ជួយលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។ ជាពិសេស ក៏សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន យុវជន ប្រជាពលរដ្ឋ វិស័យឯកជន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ចូលដាំកូនឈើឱ្យបានច្រើនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសៀមរាប ដោយមានការសហការជាមួយអ្នកពាក់ព័ន្ធ និងវិស័យឯកជន បានធ្វើយុទ្ធនាការដាំកូនឈើ១៧ប្រភេទ បានជាង៤០.០០០ដើមហើយ ដោយមិនគិតដើមឈើហូបផ្លែដែលបានចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប។ ហើយដើមឈើដែលផ្ដល់សម្រស់ដូចដើមឈើផ្កា ត្រូវបានដាំតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាប ហើយនឹងបន្ដសហការជាមួយអ្នកពាក់ព័ន្ធ វិស័យឯកជន បណ្ដាក្រុមហ៊ុន នឹងបន្ដដាំកូនឈើឱ្យបានតាមតម្រូវការរបស់រដ្ឋបាលខេត្ដសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង