**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

ឯកឧត្តម ម៉ម អំណត់៖ កិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ាន លើកទី៣០ ជាវេទិកាចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ដើម្បីពង្រឹង និងពង្រីកនូវវឌ្ឍនភាព និងបណ្តាញទំនាក់ទំនងធុរកិច្ចប្រៃសណីយ៍

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ អង្គភាពប្រៃសណីយ៍កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំស្តីពីធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងដៃគូធុរកិច្ចពាក់ព័ន្ធនិងវិស័យប្រៃសណីយ៍ក្នុងតំបន់អាស៊ាន និង ប្រតិភូដៃគូសហការ មកពីជប៉ុន ឥណ្ឌា និងអូស្ត្រាលី ផងដែរ។នេះជាកិច្ចប្រជុំប្តូរវេន មួយឆ្នាំម្តង ក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ក្នុងតំបន់អាស៊ាន។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ សេវាប្រៃសណីយ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីមនុស្សទៅ ពីសហគមន៍ ជាមួយនឹង បណ្តាញអាជីវកម្មផ្សេងៗ ស្របពេលដែល ពិភពលោកនាពេលបច្ចុប្បន្នផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវប្រព័ន្ឋបច្ចេកវិទ្យា ហើយសារៈសំខាន់ នៃសេវាប្រៃសណីយ៍ត្រូវតែជាសេវាមាន ប្រសិទ្ធភាព គួរឱ្យទុកចិត្ត និងប្រកបដោយភាពច្នៃប្រឌិតដែលមិនអាចពិពណ៌នាបាន។ លោក អភិបាលរងខេត្តសង្ឃឹមថា ការសហប្រតិបត្តិការរវាងប្រតិបត្តិករប្រៃសណីយ៍ជាពិសេសក្នុង តំបន់អាស៊ាន នឹងធ្វើអោយវិស័យប្រៃសណីយ៍កាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់ ក្នុងនោះដែរប្រតិបត្តិករនៅតែបន្តរក្សាសម្ព័នភាព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ម៉ម អំណត់ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះមិនត្រឹមតែរំលឹកពីប្រវត្តិប្រៃសណីយ៍អាស៊ានទេ ប៉ុន្តែផ្តោតទៅលើមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងការរួបរួមគ្នាជាអង្គភាពប្រៃសណីយ៍ថ្នាក់តំបន់។ កិច្ចប្រជុំនេះក៏ គឺជាវេទិកាចែករំលែកនូវបទពិសោធន៍ ការអនុវត្តល្អៗ ដើម្បីពង្រឹង និងពង្រីកនូវវឌ្ឍនភាព និងបណ្តាញទំនាក់ទំនងធុរកិច្ចប្រៃសណីយ៍ និងក៏ជាឳកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាលើកឡើងនូវប្រធានបទពិភាក្សាមួយចំនួនដែលមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាប្រៃសណីយ៍ ។ឯកឧត្តម បន្តថា៖ ជាច្រើនឆ្នាំមកនេះ ប្រៃសណីយ៍កម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់តាមរយៈការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្ម និងនវានុវត្តន៍ ។ យើងបានវិនិយោគលើបច្ចេកវិទ្យា ពង្រឹងគុណភាពសេវាកម្ម បង្កើតបន្ថែមនូវផលិតផលប្រៃសណីយ៍ និងបង្កើនការចែកចាយទៅដល់ជនបទ ។

ឯកឧត្តម ម៉ម អំណត់បញ្ជាក់ថា៖កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ប្រៃសណីយ៍ឆ្នាំ ២០២២-២០៣០ ដែលផ្តោតសំខាន់ទៅលើគោលដៅសំខាន់ៗបួន ។ ទី១៖ ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ។ ទី២៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកបណ្តាញប្រៃសណីយ៍ជាតិដោយជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ ទី៣៖ សម្របសម្រួលវិស័យឯកជនឲ្យមានការចូលរួមក្នុងធុរកិច្ចប្រៃសណីយ៍ ។ ទី៤៖ ពង្រឹងតួនាទីប្រៃសណីយ៍កម្ពុជា ដោយធ្វើពិពិធកម្ម និងនវានុវត្តន៍ផលិតផល និងសេវាកម្មប្រៃសណីយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល និងជំរុញការពង្រីកយ៉ាងទូលំទូលាយលើសេវាប្រៃសណីយ៍សកលទៅដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងតម្លៃសមរម្យ៕

អត្ថបទដែលជាប់ទាក់ទង