**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

គណៈកម្មការទី៦នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តតាកែវ

ភ្នំពេញ៖ បន្ទាប់ពីចុះបំពេញបេសកកម្មនៅខេត្តកំពតរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅកាន់ខេត្តតាកែវ ជាបន្តទៀត។

នៅក្នុងខេត្តតាកែវ គណៈប្រតិភូគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រ តិបត្តិ នៅក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ រួមជាមួយនឹងការខិតខំបំពេញការងាររបស់រដ្ឋបាលខេត្ត បានធ្វើឱ្យខេត្តតាកែវ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយឡែក លើការងារអនុវត្តច្បាប់ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគោលការណ៍នានារបស់រដ្ឋបាលខេត្ត ប្រកបដោយទំនួលខុសត្រូវខ្ពស់។

រដ្ឋបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។ ក្នុងករណីមានបទល្មើសណាមួយកើតឡើង រដ្ឋបាលខេត្ត តែងបានចាត់វិធានការក្នុងការទប់ស្កាត់ បានទាន់ពេលវេលា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ការបង្ក្រាប ទប់ស្កាត់ បញ្ហាការជួញដូរការប្រើប្រាស់គ្រឿងញៀន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការទន្រ្ទានធនធានធម្មជាតិ ការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងភាពអសកម្មផ្សេងៗជាដើម។ និយាយជារួម រាល់ការដោះស្រាយទំនាស់ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមានកិច្ចសហការល្អ ជាមួយអយ្យការអមសាលាដំបូងខេត្ត អង្គភាពអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធ ធ្វើការដោះស្រាយបានទាន់ពេលវេលា និងអាចទទួលយកបាន។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនរដ្ឋបាលខេត្តតាកែវ និងមន្ទីរពាក់ព័ន្ធដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ជាមួយនឹងការជំរុញការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីឱ្យពួកគាត់ចូលរួមក្នុងការអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសនីតិរដ្ឋពិតប្រាកដ។ ចំណែកសំណូមពររបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានលើកឡើង ឯកឧត្តម ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា គណៈកម្មការនឹងធ្វើរបាយការណ៍ តាមរយៈ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនទៅរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍រកមធ្យោបាយដោះស្រាយជូន៕

អត្ថបទដែលជាប់ទាក់ទង