**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ នៃក្រសួងផែនការ សហការជាមួយ UNFPA ប្រារព្ធពិធីអបអរសាទរ “ទិវាប្រជាជនពិភពលោកលើកទី៣៥”

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ នៃក្រសួងផែនការ សហការជាមួយ UNFPA បានរៀបចំប្រារព្ធពិធីអបអរសាទរ “ទិវាប្រជាជនពិភពលោកលើកទី៣៥” ក្រោមប្រធានបទជាតិ “ទិន្នន័យប្រកបដោយបរិយាបន្ន, ប្រជាជនដែលមានភាពធន់ ដើម្បីកសាងអនាគតមួយប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ពិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ជើញចូលរួម រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិករដ្ឋសភា តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ព្រះសង្ឃ និងនិស្សិតអ្នកសិក្សា អញ្ជើញចូលរួម។

គួររំលឹកថា ទិវាប្រជាជនពិភពលោក ត្រូវបានបង្កើតឡើងនិងប្រារព្ធជាលើកដំបូង នៅឆ្នាំ១៩៨៩ ដោយក្រុមប្រឹក្សាភិបាល នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងគោលបំណងដើម្បីផ្ដល់នូវការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រជាជននៅលើពិភពលោក និងបានកំណត់យកថ្ងៃទី១១ ខែកក្កដា ដើម្បីប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងផែនការជាសេនាធិការ សហការជាមួយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ ក្នុងគោលបំណង (១) ដើម្បីរំលឹកនិងជំរុញបន្ថែមដល់ការបន្តខិតខំប្រឹងប្រែងរួមគ្នា ផ្ដោតការយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយសមស្របអំពីបញ្ហាប្រជាជននានា ដែលកើតមានឡើង និងដែលកំពុងជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង (២) ដើម្បីបង្ហាញសាធារណជន អំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ប្រធានបទសកលនៃទិវាប្រជាជនពិភពលោកលើកទី៣៥ គឺ “ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយបរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា”។ ដើម្បីឲ្យស្របតាមបរិបទនិងអាទិភាពកម្ពុជា ដូចមានកំណត់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល បានជ្រើសរើសប្រធានបទជាតិមួយ គឺ “ទិន្នន័យប្រកបដោយបរិយាបន្ន, ប្រជាជនដែលមានភាពធន់ ដើម្បីកសាងអនាគតមួយប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា”។ ប្រធានបទនេះ បានឆ្លុះបញ្ចាំងពីភាពចាំបាច់ នៃទិន្នន័យដែលមានគុណភាពនិងប្រកបដោយបរិយាបន្ន ដែលជាមូលដ្ឋានគ្រឹះក្នុងការរៀបចំគោលនយោបាយ ផែនការ កម្មវិធីអភិវឌ្ឍន៍នានា ការពិនិត្យតាមដាននិងវាយតម្លៃ និងការធ្វើបរិវត្តកម្មកម្លាំងពលកម្មនិងសេដ្ឋកិច្ច។

គួរបន្ថែមថា ពិធីអបអរសាទរនាឱកាសនេះ ជាព្រឹត្តិការណ៍ពិសេសប្លែកពីសព្វមួយដង ដោយសារថា ក្រសួងផែនការ និង UNFPA បានសហការរៀបចំព្រឹត្តិការណ៍បីរួមគ្នា រួមមាន (១) ពិធីអបអរសាទរ ទិវាប្រជាជនពិភពលោកលើកទី៣៥ (២) ខួបទី៣០ឆ្នាំ នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ និង (៣) ខួបទី៣០ឆ្នាំ នៃវត្តមានរបស់ UNFPA នៅកម្ពុជា។

ថ្លែងក្នុងរបាយការណ៍សង្ខេប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ បានមានប្រសាសន៍ឲ្យដឹងថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក ប្រជាជនពិភពលោកបានកើនដល់៨ប៊ីលាននាក់ រីឯកម្ពុជាគិតត្រឹមឆ្នាំ២០២៣ បានកើនដល់ជាង ១៧លាននាក់។ តាមរយៈការធ្វើចំណោលប្រជាជន ប្រជាជនកម្ពុជាស្ថិតក្នុងកម្លាំងពលកម្មអាយុ១៥-៦៤ឆ្នាំ មានប្រមាណ ១៤,៧លាននាក់ ស្មើនឹង ៦៧% នៃប្រជាជនសរុប ដែលនេះជាឱកាសភាគលាភប្រជាសាស្ត្រ ដែលទាមទារឲ្យមានការគិតគូរនិងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសមស្របនិងទាន់ពេលវេលា ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីភាគលាភប្រជាសាស្រ្តនេះ ដែលនឹងផុតនៅក្នុងរវាងឆ្នាំ២០៤៥-២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីភាពចាំបាច់ នៃការមានទិន្នន័យដែលមានគុណភាពនិងប្រកបដោយបរិយាបន្ន ដែលជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការរៀបចំផែនការសកម្មភាពមួយ ដែលមានភាពសុក្រឹតនិងជាក់លាក់ និងចំក្រុមគោលដៅដែលត្រូវធ្វើអន្តរាគមន៍។

មានក្នុងសុន្ទរកថាបើក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងពិធីបើក “ទិវាប្រជាជនពិភពលោកលើកទី៣៥, អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និង ខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍” នាឱកាសនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងផែនការ ព្រមទាំង UNFPA ដែលបានសហការរៀបចំទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំ ដើម្បីជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ជាតិសាសន៍ និងពណ៌សម្បុរ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ផ្ទាល់ខ្លួន ដូចខាងក្រោម៖

ទី១) ក្រសួងផែនការ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ត “គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០” ដែលមានការចូលរួម និងគាំទ្រពីក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ទី២) ក្រសួងផែនការ ធ្វើបន្តពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រមូល វិភាគ ចងក្រង និងចែករំលែកទិន្នន័យជំរឿន អង្កេត ស្ថិតិរដ្ឋបាល ប្រកបដោយគុណភាព ទៀងទាត់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសការផលិតទិន្នន័យញែកតាមតម្រូវការ ក្នុងការផ្ដល់ជាព័ត៌មានលម្អិត និងជាក់លាក់ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងផង និងកសាងប្រព័ន្ធស្ថិតិជាតិឲ្យរឹងមាំផង។

ទី៣) ក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ ត្រូវបន្តរៀបចំ ទិវាប្រជាជនពិភពលោក នេះឲ្យបានទៀងទាត់ ដោយសហការជាមួយនឹងដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេស UNFPA ដើម្បីរួមគ្នាគិតគូរអំពីបម្រែបម្រួលវិទ្យាសាស្រ្ត ដោះស្រាយបញ្ហាប្រជាសាស្ត្រ និងបញ្ជ្រាបកត្តាប្រជាសាស្ត្រទៅក្នុងគ្រប់ផែនការអភិវឌ្ឍន៍ជាតិ ដោយផ្អែកលើភស្តុតាង សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកសាងសង្គមសេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

ទី៤) ទោះបីជាចំនួនប្រជាជនវ័យចាស់ពុំទាន់ជាបញ្ហាបន្ទាន់ចំពោះមុខសម្រាប់កម្ពុជាក្ដី កម្ពុជាដែលមានក្រសួងផែនការជាសេនាធិការ ក៏ត្រូវគិតគូរលើយន្តការគាំទ្រប្រជាជនវ័យចាស់ផង និងយន្តការបញ្ជ្រាបប្រជាជនវ័យចាស់ក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចផង៕

អត្ថបទដែលជាប់ទាក់ទង