**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ACU៖ ក្នុងខែកក្កដា មានមន្រ្តីជិត៣ពាន់​នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ ក្រោមវត្តមានឯកឧត្តម តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៣៦ អាណត្តិទី៣។

ដោយឡែកនៅក្នុងខែកក្កដា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន៤៨ ពាក្យប្ដឹង។ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយ ( អ.ប.ព.) សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងនេះដូចជាការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការងារពាក្យប្តឹង ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ការងារបណ្តុះបណ្តាល កិច្ចការងារតំបន់ និងអន្តរជាតិជាដើម។

ជាមួយគ្នានេះកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួន នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ២,៩៨១នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១,៤៤៧នាក់ និងមន្ត្រី ១,៥៣៤នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។

ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានបញ្ជាក់ថា ក្នុងខែកក្កដានេះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកជំនាញផ្នែកច្បាប់របស់ អ.ប.ព. បានផ្តល់បទឧទ្ទេសនាមជាថ្មី ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ ដល់សិស្សវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ដល់សិក្ខាកាមចំនួន ៩៨រូប នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះការងារបង្ការ និងទប់ស្កាត់អំពើពុករលួយវិញ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន០២លើកក្នុងនេះដូចជា៖ ការប្រឡងបញ្ចប់ឆ្នាំសិក្សា របស់និស្សិតផ្នែកសុខាភិបាល នៃបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនានា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំដោយក្រសួងសុខាភិបាល និងការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាប់ បម្រើការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និង ក្រសួងអប់រំ យុវជន និងកីឡា។

ដោយឡែកចំពោះ ការងារបណ្តុះបណ្តាលវិញអង្គភាពប្រឆាំងអំពើពុករលួយបានបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីសរុបចំនួន១០០នាក់។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា សម្រាប់ការងារតំបន់ និងអន្តរជាតិនៅខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយបានជួប និងសំណួរនានារបស់ធានាគារពិភពលោក (World Bank, WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund, IMF)។

គួរបញ្ជាក់ថា ក្នុងខែដដែលនេះ គណៈប្រតិភូរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៤រូបក៏បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន អាស៊ាន-ផេក លើកទី២០ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង