**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រថភ្លើងដឹកអ្នកដំណើរជាង ៨០០នាក់បានក្រឡាប់នៅរុស្ស៊ី

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងវីដេអូពីកន្លែងកើតហេតុបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយបានក្រឡាប់បន្ទាប់ពីបានបុកជាមួយរថយន្តដឹកទំនិញនៅក្នុងតំបន់ Volgograd ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

ក្បាលរថភ្លើងដឹកអ្នកដំណើរចំនួន២០ បានកំពុងធ្វើដំណើរពីទីក្រុង Kazan នៃសាធារណរដ្ឋ Tatarstan របស់ប្រទេសរុស្ស៊ីទៅកាន់ស្ថានីយ៍ Adler របស់ Sochi នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។ អភិបាលតំបន់ Volgograd លោក Andrey Bocharov បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរថភ្លើងចំនួនប្រាំបួនបានក្រឡាប់ លោក​បាន​បន្ថែម​ថា អ្នក​ដំណើរ​ប្រហែល ៨១៣នាក់​នៅ​លើ​រថភ្លើង។

យោងតាមតួលេខផ្លូវការ មនុស្សសរុបចំនួន ៣០នាក់ រួមទាំងកុមារ ១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាង​មួយ​រយ​នាក់​ទៀត​ត្រូវ​បាន​គេ​និយាយ​ថា​មាន​របួស​និង​ស្នាម​ជាំ។ មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ស្លាប់​ណា​មួយ​ទេ។

អ្នកបើកបរ​រថយន្ត​បាន​រួច​ជីវិត ប៉ុន្តែ​ត្រូវ​គេ​រាយការណ៍​ថា បាន​រងរបួស​ក្បាល និង​ជើង​យ៉ាងធ្ងន់ធ្ងរ​។

ផ្លូវដែករុស្ស៊ីបានអះអាងថា អ្នកបើកបររថយន្តដឹកទំនិញ KAMAZ បំពានយ៉ាងធ្ងន់ធ្ងរ ហើយបានបើកឡានឆ្លងកាត់ផ្លូវរថភ្លើងនៅពីមុខរថភ្លើងដែលជិតមកដល់ បើទោះបីជាមានសញ្ញាព្រមានក៏ដោយ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿន ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្នកបើកបរបានប្រើហ្វ្រាំងសង្គ្រោះបន្ទាន់ ប៉ុន្តែការបុកគ្នាគឺជៀសមិនរួច។ ហើយការស៊ើបអង្កេតឧក្រិដ្ឋកម្មលើឧប្បត្តិហេតុនេះត្រូវបានចាប់ផ្តើម។

អត្ថបទដែលជាប់ទាក់ទង