**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុងអាមេ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុងអាមេ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការសាងសង់ផ្លូវបេតុងលេខ២០៥ ស្ថិតនៅសង្កាត់លេខ២ក្រុងព្រះសីហនុ មានប្រវែង ២៤៧ម៉ែត្រ ទទឹង ៨.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ធ្វើអំពីបេតុងសសៃដែក និងលូរទឹកភ្លៀងអមសងខាងផ្លូវមានមុខកាត់ ០.៦០ម៉ែត្រ និងលូរទឹកកខ្វក់ មានមុខកាត់ ០.៣០ម៉ែត្រ។ និងដាក់លូនៅអមសងខាងផ្លូវបេតុងលេខ៨១៨ ស្ថិតនៅក្រុម២០ និង២១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានប្រវែងជិត ១ ៨០៦ម៉ែត្រ ហើយលូរនៅរអមសងខាងផ្លូវនេះ មានមុខកាត់ ១ម៉ែត្រ និងចាក់ក្រាលផ្លូវបេតុងប្រវែង ១៣៨ម៉ែត្រ ទទឹង ៨.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ធ្វើអំពីបេតុងសសៃដែក។

ក្នុងឱកាសចុះពិនិត្យមើលការសាងសង់ផ្លូវ និងការដាក់លូរនៅផ្លូវទាំងពីរខ្សែក្នុងក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំងពីរខ្សែខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ដើម្បីរៀបខឿនឱ្យមានស្តង់ដារឯកភាពមួយដើម្បីធានាងាយស្រួលក្នុងការសម្រួលលំហូរទឹកភ្លៀងនៅរដូវស្សារមិនឱ្យមានការជនលិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវបេតុងនេះ។ ព្រោះផ្លូវបេតុងមួយខ្សែនេះជាទ្រព្យសម្បត្តិសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដូច្នេះយើងត្រូវរួមគ្នាចូលរួមថែរក្សា ការពារផ្លូវសម្រាប់ការធ្វើដំណើរក៏ដូចជាទុកប្រើប្រាស់ធ្វើចរាចរណ៍ក្នុងភូមិ សង្កាត់របស់យើងកាន់តែងាយស្រួលនឹងប្រើប្រាស់បានយូរវង្វែង សម្រាប់កូនចៅជំនាន់ក្រោយធ្វើដំណើរកាន់តែមានភាពងាយស្រួល។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុង និងការកាយដាក់លូរ អមសងខាងផ្លូវកេខ៨១៨ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ឆាប់ ដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់ និងចេញចូលផ្ទះរបស់គាត់មានភាពងាយ ស្រួល ពិសេសការសាងសង់ផ្លូវបេតុង និងការដាក់លូរនេះធ្វើយ៉ាងណាតាមស្តង់ដារលក្ខណៈបច្ចេកទេស ដើម្បីធានាថា សមិទ្ធផលដែលយើងទទួលបាននាពេលខាងមុខ ពិតជាប្រើប្រាស់បានយូរអង្វែងសម្រាប់កូនក្មួយរបស់យើង ហើយក៏ជាការលើកមុខមាត់ សោភណភាព បរិស្ថានកាន់តែល្អប្រសើរថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង