**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីសុខាភិបាល ជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់ដល់មន្ត្រីទាំងអស់

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានមតិសំណេះសំណាល និងជម្រាបជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋាន ដើម្បីស្វែងយល់ពី បច្ចុប្បន្នភាព វឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែរលូន ក្រោមកិច្ចសហការល្អរវាងសហភាតរក្នុងនាយកដ្ឋាន និងអន្តរនាយកដ្ឋានជំនាញផ្សេងៗ។ ការជួបនេះ គឺជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន ០៦ ចំនុចសំខាន់ៗ ក្នុងនោះមាន៖
១)ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ ភាពរឹងមាំង ការកសាង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បរទេសទាំងអស់។
២) នាយកដ្ឋាន ត្រូវអនុវត្តស្របជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន។
៣) ប្រសិទ្ធភាពនៃការសម្របសម្រួលនៃកិច្ចដំណើរការអនុវត្ត។
៤) ប្រឹងប្រែងកសាងសមត្ថភាព បច្ចេកទេស និងធនធានមនុស្ស ដោយផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗរបស់អង្គភាព។
៥) ការវាយតម្លៃ និងតាមដានការងារជាប្រចាំ ដើម្បីពិនិត្យ និងផ្តល់ការកែលម្អឱ្យកាន់តែប្រសើរឡើង។
៦) ត្រូវមាននវានុវត្តន៍ និងការសម្របសម្រួល ដោយការលើកទឹកចិត្តឱ្យមន្ត្រីនាយកដ្ឋាន ឈានទៅដល់ការនវានុវត្តន៍ក្នុងការងារ ព្រមទាំងឱ្យមានប្រសិទ្ធភាពកាន់ខ្ពស់។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងនាយកដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង