**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

អ្នកប្រើគ្រឿងញៀន ប្រុសស្រី១៧នាក់ ក្រោយពីអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន បានបញ្ជូនទៅមណ្ឌលផ្សេងៗគ្នា

ភ្នំពេញ៖ មនុស្ស១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ​២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុង ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលាបឋមសិក្សាបាក់ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ព្រមជាមួយគ្រឿងញៀនក្រាមសថ្លាសរុបចំនួន៤៤កញ្ចប់ (ធំ-តូច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញឿនចំនួន០៣, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និង ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន។

ជាលទ្ធផល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ទាំង១៧នាក់នោះ ទៅមណ្ឌលផ្សេងៗគ្នា ក្នុងនោះ ១៣នាក់ បញ្ជូនទៅតុលាការដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែអប់រំទី២ និង ០៤នាក់ បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង។

ជនទាំង១៧នាក់ រួមមាន៖
១.​ឈ្មោះ​ ឆាយ​ ស៊ុនហេង ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ, ២.ឈ្មោះ​ សុវណ្ណ​  ពុធរិទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ, ៣.ឈ្មោះ​ ម៉ែ​ ពិសិដ្ជ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ, ៤.ឈ្មោះ​ អួត​ ស្រីនីត​ ភេទ​ស្រី​អាយុ​២៣ឆ្នាំ, ៥.ឈ្មោះ អូ ឡង់ ភេទប្រុស អាយុ៤៣ឆ្នាំ, ៦.ឈ្មោះ ឡុង ដំ ភេទប្រុស អាយុ១៥ឆ្នាំ, ៧.ឈ្មោះ លី មុី ភេទស្រី អាយុ២៣ឆ្នាំ, ៨.ឈ្មោះ រុំ ស្រីភា ភេទស្រី អាយុ២២ឆ្នាំ, ៩.ឈ្មោះ ជូ រត្នថា ភេទប្រុស អាយុ៣៨ឆ្នាំ, ១០.ឈ្មោះ សៅ វ៉ាន់ដា ភេទស្រី អាយុ២៧ឆ្នាំ, ១១.ឈ្មោះ ហ៊ូ វីរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ, ១២.ឈ្មោះ ឈន ភណ្ឌ័ ភេទប្រុសន អាយុ៤១ឆ្នាំ, ១៣.ឈ្មោះ ចាន់ សុីផានុត ហៅ ជីជី ភេទស្រី អាយុ ២៩ឆ្នាំ, ១៤.ឈ្មោះ​ ស៊ីម ដាវីដ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ, ១៥.ឈ្មោះ​ ឡាយ សុខចាន់ ភេទ​ប្រុស​ អាយុ២៣ឆ្នាំ, ១៦.ឈ្មោះ​ ងួន យិត ភេទ​ប្រុស​ អាយុ ៣៦ឆ្នាំ និង១៧.ឈ្មោះ​ ឌឹម សុភ័ណ្ឌ ភេទ​ប្រុស អាយុ៤៤ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង