បញ្ហានៃឧបទ្ទវហេតុការគាំងប្រព័ន្ធប្រតិបត្តិការ Windows សកល!

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Cybersecurity Crowdstrike បានធ្វើការ update នូវ software របស់ខ្លួនខុសបច្ចេកទេស បណ្តាលអោយឧបករណ៍ និងកុំព្យូទ័រប្រើប្រាស់ប្រតិបត្តិការ Windows ទាំងអស់ជាប់គាំងលែងដំណេីរការ (Blue Screen) ដែលភាសាបច្ចេកទេសដាក់ឈ្មោះថា ”Blue Screen of Death – BSOD” ។
បច្ចុប្បន្នភាពក្រុមហ៊ុន Crowdstrike បានកំណត់បញ្ហា និងត្រឡប់ការអាប់ដេតវិញ ប៉ុន្តែម៉ាស៊ីនដែលរងផលប៉ះពាល់នៅតែត្រូវការអន្តរាគមន៍ដោយដៃ (manual) ដើម្បីដោះស្រាយបញ្ហា។
ការធ្វើអន្តរាគមន៍ដោយដៃ (manual) នេះត្រូវការចំណាយពេលច្រើន។ ទន្ទឹមនឹងនេះបញ្ហាផ្សេងទៀតក្រុមហ៊ុន Microsoft ក៏កំពុងដោះស្រាយ ដោយឡែកទាក់ទងនឹងកម្មវិធី និងសេវាកម្ម Microsoft 365 របស់ខ្លួនដោយសារការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធនៅក្នុង Azure backed workloads។
+ ផលប៉ះពាល់ឧបទ្ទវហេតុប្រព័ន្ធព័ត៌មានវិទ្យា៖
– ជើងហោះហើរជាង១៤០០០ត្រូវបានលុបចោលនិងផ្អាកដំណើរការ ព្រមទាំងមន្ទីពេទ្យមួយចំនួនត្រូវរងផលប៉ះពាល់
– ចំពោះប្រទេសមួយចំនួនដែរធ្វេីបច្ចុប្បន្នភាពទៅកាន់ patches sever ផ្ទាល់បានជួបបញ្ហា ដោយឡែកចំពោះប្រទេសមួយចំនួនទៀតពុំបានជួបបញ្ហាទាំងនេះទេ ដោយសារតែ patches sever ប្រទេសទាំងនោះជាប្រភេទ patches local និងមានការផ្ទៀងផ្ទាត់មុនធ្វើការបច្ចុប្បន្នភាព End point ទៅកាន់ម៉ាសុីនកុំព្យូទ័រប្រតិបត្តិការរបស់ប្រទេសនីមួយៗ ។
នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមណែនាំដល់ក្រុមការងារបច្ចេកទេសតាមបណ្តាស្ថាប័នរដ្ឋ-ឯកជន និងសាធារណជនដូចខាងក្រោម៖
– ករណីម៉ាស៊ីនជួបបញ្ហាជាប់គាំងនូវឧប្បទ្ទវហេតុខាងលេី អ្នកបច្ចកទេសត្រូវចូលទៅកាន់ Safe Mode និងធ្វេីការលុប File ឈ្មោះ “00000291*.sys” ក្នុង “C:\system32\drivers\crowdstrike
– សូមប្រុងប្រយ័ត្នចំពោះការចំពោះជនឆ្លៀតឱកាសធ្វើការបន្លំ (Scam ឬ Phishing Email) ដែរមានតម្រូវអោយចុចចូលតំណរភ្ជាប់ផ្សេងៗក្នុងន័យថាដើម្បីដោះស្រាយបញ្ហា Blue screen ឬ ចុចដើម្បីដោះស្រាយបញ្ហានៅលើកុំព្យូទ័រដោយសារបញ្ហារបស់ Crowdstrike ព្រោះជាវិធីសាស្ត្របន្លំបោកប្រាស់ដើម្បីទាញយកផលប្រយោជន៍របស់ក្រុមជនខិលខូច ។

