**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

សភាសម្ព័ន្ធសហជីពជាតិកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតផ្ញើជូនដល់អ្នករត់ម៉ូតូឌុបម៉ូតូកង់បី និងអ្នករត់តាក់ស៊ី

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង៧សហភាពសហជីព ដែលមាន ៥៨ សហព័ន្ធសហជីព និងអង្គការ-សមាគម មានសមាជិក-សមាជិកា ជាកម្មករ-និយោជិត គ្រូបង្រៀន និស្សិតបញ្ញវន្តកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើជូនចំពោះបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន រថយន្តតាក់ស៊ី អគ្គិសនីបរទេស មកប្រកបអាជីវកម្មនៅកម្ពុជាដូចការចោទប្រកាន់របស់ជនអគតិមួយចំនួនតូចនោះទេ។
នេះបើយោងតាមញត្តិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាចុះថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤។
លោកសួងហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបញ្ជាក់តាមរយៈញត្តិនេះថា ការប្រកាសរបស់សម្តេចមហាបវរធិបតីនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិជាតិនិងភាពឈ្លាសវៃបំផុត។
លោកបញ្ជាក់ថា៖«យើងខ្ញុំសូមប្រឆាំងនិងថ្កោលទោសដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនតូចបានឆ្លៀតឱកាសកេងចំណេញនយោបាយធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាបានផ្តល់អាជ្ញារប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន តាក់ស៊ីអគ្គិសនីបរទេស ប្រកបអាជីវកម្មនៅកម្ពុជា ហើយក្រុមនេះបានធ្វើការអំពាវនាវនិងញុះញុងឲ្យបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើករថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលថែមទៀតផង។»
ជាមួយគ្នានេះ លោកប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏អំពាវនាវដល់បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើកតាក់ស៊ីទាំងអស់ សូមកុំជឿតាមការញុះញុងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ហើយសូមកុំចូលរួមបាតុកម្មតាមការអំពាវនាវរបស់ពួកនេះឲ្យសោះ ព្រោះវានាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង