**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំពាក់ព័ន្ធករណីជិះម៉ូតូឆក់ទ្រព្យសម្បត្តិអ្នកដំណើរពេលរាត្រីនៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់យកមកសួរនាំ ក្រោយពីមានជនជាតិឥណ្ឌូនេស៊ី២នាក់ បានប្តឹងថា ពួកគេ(ជនសង្ស័យ) ទាំងនេះបានធ្វើសកម្មភាព ឆក់កាបូបលុយរបស់ខ្លួន ពេលដែលពួកគេជាមួយមិត្តប្រុសបានជិះម៉ូតូធ្វើដណើរតាមផ្លូវដើមពុទ្ទ្រា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ កន្លងទៅ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ ចុះស្រាវជ្រាវនៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ(ក្មេងទំនើង)ចំនួន៣នាក់យកមកសួរនាំ រួមមាន៖ ១.ឈ្មោះ ថូយ សក្កដា ហៅកាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២.ឈ្មោះសំអាត សុបញ្ញា ហៅហួរ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនពិតប្រាកដ និង៣.ឈ្មោះធូ ឧត្តមប្រឹក្សា ហៅសា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមបណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២១ នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ FEBBY BERLIAN ភេទស្រី អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា មានជនមិនស្គាល់អត្តសញ្ញាណ១ក្រុមបានឆក់កាបូបស្ពាយរបស់ខ្ញុំពេលកំពុងជិះម៉ូតូធ្វើដំណើរជាមួយមិត្តប្រុសរបស់នាង ក្នុងនោះមាន៖ ទូរស័ព្ទចំនួន ១គ្រឿងម៉ាក IPHONE 12MIN, កាបូបលុយតូចក្នុងនោះមានលុយចំនួន ១៣៨០បាត, អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌូណេស៊ីចំនួន ១ និងកាតធានាគារចំនួន ៣។

បច្ចុប្បន្នជនសង្ស័យ(ក្មេងទំនើង)ទាំង៣នាក់ ស្ថិតក្នុងការសួរនាំរបស់កម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង