**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ឯកឧត្ដម ណាត ប៊ុនរឿន ដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់គម្រោង USESDP-2

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជានាយកគម្រោង USESDP-2 នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់គម្រោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំគម្រោង ប្រធាន អនុប្រធានគ្រប់គ្រងគម្រោង ប្រធាន អនុប្រធានសមាសភាគនិងផ្នែកជំនាញ ទីប្រឹក្សាគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ១០៤នាក់។

កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពរបស់គម្រោង ការកសាងនូវឧត្តមានុវត្តន៍ និងពិភាក្សានូវសកម្មភាពក៏ដូចជាសូចនាករមិនទាន់សម្រេចបាន ដើម្បីដាក់ចេញជាដំណោះស្រាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោង ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការកែលម្អលទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូដោយទទួលបានលទ្ធផលល្អ។ ជារួម គម្រោងមានវឌ្ឍនភាពល្អ ក្នុងឆ្នាំសិក្សាកន្លងមកនេះ ក្រោមការគាំទ្ររបស់គម្រោង វិទ្យាល័យធនធានចំនួន១៨ និងវិទ្យាល័យបណ្ដាញចំនួន៥ បានជាប់ពានរង្វាន់ស្តង់ដាសាលារៀនគំរូ ហើយវិទ្យាល័យចំនួន៥ និងវិទ្យាល័យបណ្ដាញចំនួន៣ ទទួលបានបណ្ណសរសើរលើកទឹកចិត្ត។ ទន្ទឹមនឹងនេះ គម្រោងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារធនធាន បន្ទប់ពិសោធន៍ បណ្ណាល័យ បន្ទប់ពហុបំណង ព្រមទាំងបំពាក់គ្រឿងសង្ហារិម សម្ភារៈនានានៅសាលាធនធាន និងបណ្ដាញ ក៏ដូចជាការកែលម្អអគារទាំង៨ នៅវិទ្យាស្ថានជាតិអប់រំ និងការសាងសង់បណ្ណាល័យ សម្ដេចព្រះសង្ឃរាជ ជួន ណាត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានផ្តល់អនុសាសន៍ ជាទិសដៅបន្ត គម្រោងនឹងសម្រេចឱ្យបានស្តង់ដាសាលារៀនគំរូ ចំនួន ២៥សាលាទៀត និងចងក្រងនូវឧត្តមានុវត្តន៍របស់គម្រោង ដើម្បីជាប្រយោជន៍សម្រាប់ក្រសួង និងគម្រោងបន្តបន្ទាប់ទៀត ព្រមទាំងការត្រៀមលក្ខណៈបិទបញ្ចប់គម្រោង។

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕

អត្ថបទដែលជាប់ទាក់ទង