**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម នួន ផារ័ត្ន ដាក់ចេញគោលការណ៍ ៣ចំណុច ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានធម្មជាតិ

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ដកំពង់ធំ បានដាក់ចេញគោលការណ៍ចំនួន៣ ដោយក្នុងនោះឯកឧត្ដមក៏បានដាក់ចេញគោលការណ៍ទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានធម្មជាតិផងដែរ។ ការដាក់ចេញនូវគោលការណ៍ខាងលើនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលរបស់អភិបាលខេត្តកំពង់ធំ ដែលទើបនឹងតែងតាំងកន្លងទៅថ្មីៗនេះ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន បានជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ធំ បន្តពង្រឹងការងារអនុវត្តការងារឱ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងខេត្តកំពង់ធំ ឱ្យមានការការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់នូវយុទ្ធបញ្ចកោណដំណាក់កាលទី១ គឺជាការបើកទំព័រថ្មីរបស់កម្ពុជា រួមគ្នាធ្វើ រួមគ្នាគិត ដើម្បីអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើន ក្នុងការដឹកនាំខេត្តកំពង់ធំឱ្យមានរលូនបន្តទៅមុខទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានដាក់នៅគោលការណ៍ចំនួន៣ចំណុចរួមមាន៖
១. រួមគ្នាការពារធនធានធម្មជាតិ និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងចូលរួមអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ដល់មន្ត្រីពាក់ព័ន្ធបទល្មើសក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
២.បន្តនិរន្តរភាពរដ្ឋបាល និរន្តរភាពការងារពង្រឹងបន្ថែមដល់មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីអភិវឌ្ឍការងារទទួលបានភាពរីកចម្រើន។ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ មានទិសដៅអនុវត្តនៅក្នុងខេត្តកំពង់ធំ រួមគ្នារុញច្រានចក្ខុវិស័យឱ្យមានគុណភាព និងប្រសិទ្ធិភាពទៅមុខជានិច្ច។
៣.សូមដកខ្លួនជាប្រញ៉ាប់ រាល់បទល្មើសផ្សេងៗ នៅក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តថ្មី គឺតាំងចិត្តមិនឱ្យមានការពាក់ព័ន្ធ ទៅនឹងរឿងបទល្មើសក្នុងខេត្តកំពង់ធំនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង