**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ដឹកនាំប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកុសមៈ ដើម្បីកែលម្អពង្រឹង និងពង្រីកគុណភាពការផ្តល់សេវាជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិន ព្រះកុសមៈ ដើម្បីពិនិត្យមើលពីការអភិវឌ្ឍរបស់មន្ទីរពេទ្យនាពេលកន្លងមក និងរកមើលចំណុចគន្លឹះ ដើម្បីកែលម្អពង្រឹង និងពង្រីកគុណភាព សមត្ថភាព សក្ក័សិទ្ធភាព នៃសេវាពិនិត្យព្យាបាលនិងថែទាំ ជូនប្រជាពលរដ្ឋទាំងអស់អោយកាន់តែល្អប្រសើរឡើងថែមទៀត ។

ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណនិង កោតសរសើរ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិករបស់មន្ទីរពេទ្យ នាពេលកន្លងមក ដែលធ្វើឱ្យមន្ទីរពេទ្យនេះ មានការប្រែប្រួលរីកចម្រើនគួរជាទីមោទនៈ ទទួលបានការគាំទ្រពីសាធារណជន ដែលអញ្ជើញមកទទួលសេវាយ៉ាងច្រើនកុះករ ។

ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា ក៏បានផ្តល់ជាយោបល់ និងគំនិតមួយចំនួនបន្ថែមទៀតដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ (ដែលមានការចូលរួមចាប់តាំងពីលោកនាយក រហូតដល់លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ) ដើម្បីអនុវត្តការងារកែទម្រង់អង្គភាព ពង្រឹង និងពង្រីកការផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋទូទៅឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព ប្រកបដោយក្រមសីលធម៏វិជ្ជាជីវៈល្អប្រពៃ ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល និងគោលនយោបាយបញ្ចកោណដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលឆ្នាំ២០៣៥ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង