**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន៖ ការងារហ្វឹកហ្វឺនបាន ដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM/32) និងវគ្គបំប៉នជំនាញបាញ់កាំភ្លើងដៃជើងគោក អូស្ត្រាលី (AASAM/22) នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាតេជោសែនជុំគិរី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់នូវចំណេះដឹង ចំណេះធ្វើដល់កងទ័ព ជាពិសេសយោធិនវ័យក្មេងដែលជាអ្នកបន្តវេន ដើម្បីឆ្លើយតបទៅនឹងភារកិច្ច និងតាមសេចក្ដី ត្រូវការនៃខឿនការពារជាតិ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានបន្តទៀតថារាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនឲ្យដល់គ្រប់បណ្ដាប្រភេទជំនាញទ័ព តាមលំដាប់ថ្នាក់ បណ្ដាកងឯកភាព ពីលើដល់ក្រោម ទាំងជំនាញ និងយុទ្ធវិធីផ្សេងៗ។

ជាក់ស្តែងថ្ងៃនេះ នៅសាលាតេជោសែនជុំគិរី បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM/32) និងវគ្គបំប៉នជំនាញបាញ់កាំភ្លើងដៃជើងគោក អូស្ត្រាលី (AASAM/22) ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមប្រកួតបាញ់កាំភ្លើងដៃ កងទ័ពជើងគោក (AARM/32) និងវគ្គបំប៉នជំនាញបាញ់កាំភ្លើងដៃជើងគោក អូស្ត្រាលី (AASAM/22) នាពេលខាងមុខ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានគូសបញ្ជាក់ថា ការមានចំណេះដឹងវាទាមទារនូវបទពិសោធន៍ការងារ, ការទទួលខុសត្រូវ, ការចេះចាត់ចែង ចេះឆ្នៃប្រឌិត, ការប្រើវាចាប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់លើការងារ, ភាព ស្និទ្ធស្នាលជាមួយបងប្អូនគ្រប់ជាន់ថ្នាក់ក្នុងអង្គភាព, មានឆន្ទៈមុះមុត, ការផ្សព្វផ្សាយផែនការការងារ និងទិសដៅឱ្យបានច្បាស់លាស់, និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មានសង្ឃឹមយ៉ាងមុតមាំចំពោះការខិតខំប្រឹងប្រែង និងមានជំនឿជឿជាក់ លើសមត្ថភាពរបស់អស់លោកជាកម្មសិក្សាការី សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងដៃកងទ័ពជើងគោក (AARM/៣២/២០២៤), វគ្គបំប៉នជំនាញបាញ់កាំភ្លើងដៃកងទ័ពជើងគោកអូស្រ្តាលី (AASAM២២/២០២៤) ទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អសាកសមជាកងយោធពលខេមរភូមិន្ទ និងបានសំណូមពរដល់គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗ ធ្វើយ៉ាងណាឲ្យសិក្ខាកាមងាយយល់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ៕

អត្ថបទដែលជាប់ទាក់ទង