**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា តាំងពីចាប់បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា មានឧត្តមគតិរបស់ខ្លួន គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ហើយមួយវិញទៀតគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។

តាមរយៈតេលេក្រាម និងហ្វេសបុក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)»។

សម្តេចតេជោប្រធានគណបក្ស បានបញ្ជាក់ថា «ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត» ៕

អត្ថបទដែលជាប់ទាក់ទង