**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

កិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការពារសត្វព្រៃ ជាកាតព្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់ៗរូប

ភ្នំពេញ៖ កិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការពារសត្វព្រៃ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប បើទោះបីជាមានក្រសួងស្ថាប័នមួយចំនួន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីអនុភារកិច្ចនេះក៏ដោយ ជាក់ស្តែង ក្រសួងបរិស្ថាន ជាស្ថាប័នមួយទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការងារនេះ បាននឹងកំពុងចុះធ្វើយុទ្ធនាការផ្សព្វផ្សាយគ្រប់រូបភាពពីសារៈសំខាន់មិនអាចថ្លៃបានពីព្រៃឈើ និងសត្វព្រៃ។

ជុំវិញផែនការសកម្មភាពបណ្តុះស្មារតីដល់ប្រជាពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃ ក្រសួងបរិស្ថាន បានកំណត់បេសកកម្មសំខាន់ៗ គឺដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងចូលរួមការពារ និងអភិរក្សសត្វព្រៃ, លោកពូ ជុំ អូន មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងបានយល់ដឹង និងការស្រឡាញ់ព្រៃ ព្រមទាំងសត្វព្រៃ ជាពិសេសស្រទាប់យុវវយកាន់ច្រើនឡើងបាននាំគ្នាធ្វើទេសចរណ៍តាមតំបន់ភ្នំ និងព្រៃឈើ។

លោក ជុំ អូន បានបង្ហាញការយល់ឃើញថា «អ៊ឹចឹងវាគួរតែជាពេលវេលាដែលយើងជួយថែរក្សាព្រៃឈើទាំងអស់គ្នា តាមពិតខ្ញុំយល់ថាយើងរួមគ្នាបញ្ឈប់កុំនាំគ្នាហូបសាច់ព្រៃ គួរតែមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ខ្ញុំគិតថាយើងគួរមានការបណ្តុះគំនិតឱ្យមានការស្រឡាញ់ធម្មជាតិ ចាប់ផ្តើមពីយុវវ័យ និងអប់រំកូនចៅយើងឱ្យជួយថែរក្សាសត្វព្រៃ និងព្រៃឈើយើងឱ្យមានគង់វង្ស»។

លោក ជុំ អូន បានគូសបញ្ជាក់ថា ទាល់តែយើងជួយគ្នា ទើបធនធានធម្មជាតិ និងសត្វព្រៃអាចនៅគង់វង្ស បើយើងមិនជួយគ្នាទេ យើងពិបាកការពារណាស់ ពីព្រោះមនុស្សតែ ១នាក់ ឬ ១ក្រុម មិនអាចការពារធនធានធម្មជាតិ និងសត្វព្រៃបាននោះទេ។

សម្រាប់លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលមិនតយកសាច់សត្វព្រៃ សម្រាប់ធ្វើជាមុខម្ហូបជូនភ្ញៀវពិសា។

លោកស្រី នួន មុនីចិន្តា បានបន្ថែមថា «ជាធម្មតាពេលខ្ញុំចុះបេសកកម្មនៅតាមខេត្តនាងខ្ញុំតែងតែលើកទឹកចិត្តដល់បងប្អូនជនជាតិភាគតិច កុំឱ្យបរិភោគសាច់សត្វព្រៃ សត្វព្រៃ ជាសត្វដែលកម្រ ប្រសិនបើផុតពូជកូនចៅជំនាន់ក្រោយរបសើយើងលែងបានឃើញ និងស្គាល់ បើយើងទាំងអស់គ្នាមិនបរិភោគ ក៏ភោជនីយដ្ឋាន មិនលក់បន្តទៀតដែរ»។

លោកស្រី មុនីចិន្តា បានបន្តថា សម្រាប់វត្តមានវត្តសត្វព្រៃ នឹងបានរួមចំណែកយ៉ាងខ្លាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានៅតាមតំបន់ដែលមានវត្តមានសត្វព្រៃ និងធនធានធម្មជាតិជាដើម។

យុវសិស្សមកពីវិទ្យាល័យពោធិ៍សាត់ បានគាំទ្រចំរាល់សកម្មភាពការពារធនធានធម្មជាតិ និងរួមគ្នាអភិរក្សសត្វព្រៃកម្រៗ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាចំណែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ជាពិសេសរួមគ្នាបញ្ឈប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃដោយខុសច្បាប់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង