**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE

លោក Netanyahu ថាដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងហាម៉ាស់ ជិតបញ្ចប់ ប៉ុន្តែសង្រ្គាម Gaza នៅតែបន្ត

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធដ៏ខ្លាំងក្លារបស់យោធាអ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងទីក្រុង Rafah ភាគខាងត្បូង Gaza ជិតចប់ហើយ។

លោក Netanyahu នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយបណ្តាញអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមជាមួយក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បានឲ្យដឹងថា កងទ័ពនឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗនេះទៅកាន់ព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ ប៉ុន្តែសម្រាប់គោលបំណងការពារ។

លោក Netanyahu បបានឲ្យដឹង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ប៉ុស្តិ៍ Netanyahu Channel 14 ដែល​គាំទ្រ​អ៊ីស្រាអែល​ថា​ ដំណាក់កាល​ដ៏​តានតឹង​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម Hamas ហៀប​នឹង​បញ្ចប់​ហើយ។

លោកបានបន្តថា វាមិនមានន័យថាសង្រ្គាមហៀបនឹងបញ្ចប់នោះទេ ប៉ុន្តែសង្រ្គាមនៅក្នុងដំណាក់កាលដ៏ខ្លាំងក្លារបស់វាហៀបនឹងបញ្ចប់នៅ Rafah។

លោក Netanyahu បានបន្ថែមថា បន្ទាប់ពីបញ្ចប់ដំណាក់កាលដ៏តានតឹង យើងនឹងអាចដាក់ពង្រាយឡើងវិញនូវកងកម្លាំងមួយចំនួនទៅកាន់ភាគខាងជើង ហើយយើងនឹងធ្វើដូច្នេះ។ ជាចម្បងសម្រាប់គោលបំណងការពារ ប៉ុន្តែក៏ដើម្បីនាំយកអ្នកស្រុក (ជនភៀសខ្លួន) ត្រឡប់ទៅផ្ទះវិញ។

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ដែលបានឃើញការផ្លាស់ប្តូរការបាញ់ប្រហារជារៀងរាល់ថ្ងៃរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah លីបង់ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើម។

លោក Netanyahu បានបញ្ជាក់ថា លោកនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងណាមួយដែលកំណត់ការបញ្ចប់សង្រ្គាមនៅ Gaza ដោយបង្ហាញថាលោកបើកចំហចំពោះកិច្ចព្រមព្រៀងដោយផ្នែកដែលនឹងជួយសម្រួលដល់ការវិលត្រឡប់របស់ចំណាប់ខ្មាំងមួយចំនួនដែលនៅតែឃុំខ្លួននៅទីនោះ ប្រសិនបើមិនមែនទាំងអស់។

មន្ត្រីសហរដ្ឋអាមេរិកបានបង្កើនការសង្ស័យលើគោលដៅរបស់អ៊ីស្រាអែលក្នុងការកម្ទេចក្រុមហាម៉ាសទាំងស្រុង ហើយកាលពីថ្ងៃពុធ អ្នកនាំពាក្យកងទ័ពកំពូលរបស់អ៊ីស្រាអែល ខណៈលោកឧត្តមនាវីទោ Daniel Hagari បានបញ្ជាក់ថា ក្រុមហាម៉ាស់មិនអាចកម្ចាត់បានទេ។

លោកឧត្តមនាវីទោ Daniel Hagari ​បបានបន្ត​ថា ក្រុម​ហាម៉ាស់​ជា​មនោគមវិជ្ជា​មួយ ហើយយើង​មិន​អាច​លុប​បំបាត់​មនោគមវិជ្ជា​បាន​ឡើយ។

អត្ថបទដែលជាប់ទាក់ទង