**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត ព្រមទាំងអញ្ជើញទទួលស្វាគមន៍ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុនខ្មែរប៊ែវើរីជេស និងលោកជំទាវ ព្រមទាំងសហការី នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(អគារB)។

ក្នុងឱកាសដ៏វិសេសវិសាលនោះ អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ បានប្រគល់ថវិកាចំនួន៦០ ០០០ដុល្លារ(ហុកសិបពាន់ដុល្លារ)និងភេសជ្ជៈចំនួន៧៥០កេស ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

បន្ទាប់មក ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធាន បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ ក្រុមហ៊ុនខ្មែរប៊ែវើរីជេស ដឹកនាំដោយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជេស និងលោកជំទាវ ព្រមទាំងសហការី ជាពិសេស ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបានមានប្រសាសន៍បន្តថា ឯកឧត្តមនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាល ព្រមទាំងនិស្សិត សិស្ស សិក្ខាកាមទាំងអស់នៃបណ្ឌិត្យសភា ពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍វត្តមាន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជេស និងលោកជំទាវ ព្រមទាំងសហការី នៅបណ្ឌិត្យសភា នាឱកាសនេះ ជាថ្មីម្តងទៀត ដែលលើកទី១ អ្នកឧកញ៉ានិងសហការី បានឧបត្ថម្ភសម្ភារៈនិងភេសជ្ជៈមួយចំនួនម្តងរួចហើយ»។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធាន បានថ្លែងបន្តថា ក្នុងនាមបណ្ឌិត្យសភានិងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ានិងលោកជំទាវ ចំពោះទឹកចិត្តដ៏ល្អប្រពៃ ដែលបានឧបត្ថម្ភថវិកាចំនួន៦០ ០០០ដុល្លារ(ហុកសិបពាន់ដុល្លារ) បង់អង្គុយចំនួន១០០បង់ និងភេសជ្ជៈ ៧៥០
កេស។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបានបញ្ជាក់ជូនថា នេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជេស និងលោកជំទាវ បានឧបត្ថម្ភដល់បណ្ឌិត្យសភា។ លើកទី១ ក្នុងកំលុងពេលមុនបុណ្យចូលឆ្នាំខ្មែរ ឆ្នាំរោង អ្នកឧកញ៉ានិងលោកជំទាវ បានឧបត្ថម្ភបង់អង្គុយចំនួន១៥០បង់និងភេសជ្ជៈសរុបចំនួន៧៥០កេស»ដែរ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រចារ្យ ប្រធានបណ្ឌិត្យសភា បានអញ្ជើញអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ព្រមទាំងសហការី ពិសាអាហារសាមគ្គី ដែលរៀបចំដោយបណ្ឌិត្យសភា ប្រកបដោយភាពសប្បាយរីករាយនិងភាតរភាព។

អត្ថបទដែលជាប់ទាក់ទង