**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប

ដំណើរទស្សនកិច្ច​ផ្លូវការ ​របស់​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នៅ​សាធារណរដ្ឋសិង្ហបុរី​ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទស្សនកិច្ច​ផ្លូវការរយៈពេល ២ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយ​ភាគីទាំងពីរ​បាន​បញ្ជាក់សាជាថ្មីនូវ​ការ​ប្តេជ្ញាដ៏មុតមាំ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជិត​ស្និទ្ធលើគ្រប់វិស័យ។

ក្នុងឱកាសនោះសម្តេចធិបតី​នាយករដ្ឋមន្ត្រី​ បានអញ្ជើញ​​ជួបសម្តែងការគួរសមជាមួយ​ឯកឧត្តម ថាមេន
ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman SHANMUGARATNAM) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នៅមុន​ជំនួប​ទ្វេភាគីជាមួយឯកឧត្តម​នាយករដ្ឋមន្ត្រី​ ឡរ៉េន វ៉ុង (Lawrence WONG)។ សម្តេចធិបតី​ក៏​បានជួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី លី សៀនលុង (LEE Hsien Loong) អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ។ កិច្ចពិភាក្សាប្រកបដោយអត្ថន័យទាំងនេះ​​ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន សន្តិសុខនយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ សន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ ទេសចរណ៍ ការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឌីជីថលូបនីយកម្ម និងការផ្លាស់ប្តូររវាង​ប្រជាជន និង​ប្រជាជន។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ និងថ្នាក់​ដឹកនាំសិង្ហបុរីបានរំលឹកឡើងវិញនូវមិត្តភាពរវាង ព្រះករុណា ព្រះវររាជបិតា ព្រះ​បរមរតនកោដ្ឋ និងអតីត​នាយក​រដ្ឋមន្ត្រី លី ក្វាន់យូ (LEE Kuan Yew) ខណៈប្រទេសទាំងពីរត្រៀមប្រារព្ធ
​​ខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ថ្នាក់​ដឹកនាំសិង្ហបុរី បានផ្តាំផ្ញើថ្វាយព្រះពរសព្វសាធុការ នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ថ្ងៃទី១៨ ខែមិថុនា។

ដើម្បីធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចធិបតី​​ ហ៊ុន ម៉ាណែត​ និងនាយករដ្ឋមន្រ្តី ឡរ៉េន វ៉ុង បានឯកភាពឱ្យមានការរៀបចំក្នុង​ពេល​ឆាប់ៗ ​​កិច្ច​ពិគ្រោះយោបល់នយោបាយលើកទី២ រវាង​ក្រសួងការបរទេស​នៃ​ប្រទេសទាំងពីរ។​ នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោក​តាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការជួញដូរគ្រឿងញៀន និងទន្ទឹង​រង់ចាំ​ការចុះហត្ថលេខា​ក្នុង​ពេលឆាប់ៗលើអនុស្សរណៈនៃ​ការ​យោគយល់ ​ ដើម្បីពង្រឹង​កិច្ច​សហការនៅ​ក្នុងវិស័យនេះ។ នាយករដ្ឋមន្ត្រីទាំងពីរ ​ក៏បានមូលមតិគ្នា ក្នុងការ​បន្តការ​​ផ្លាស់ប្តូរទស្សនកិច្ចរវាង​មន្រ្តី​យោធា ការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្ត។

ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ សម្តេចធិបតី​ ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង​ បានគូសបញ្ជាក់​ថាសិង្ហបុរីស្ថិត​ក្នុង​ចំណោម​វិនិយោគិនធំ​ជាងគេនៅកម្ពុជា ខណៈសេដ្ឋកិច្ចប្រទេស​ទាំងពីរមាន​លក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពជំរុញ​ស្ថាប័ន​សាធារណៈ និងឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យរួមគ្នាកំណត់វិស័យ​​សក្តានុ-ពលនានាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយចាប់ផ្តើមពីការផលិត និងការផ្គត់ផ្គង់ស្បៀងអាហារ។

ចំពោះ​ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្រ្តី ឡរ៉េន វ៉ុង ​បានសម្តែងនូវ​ការពេញចិត្តចំពោះការកើនឡើងនៃជើងហោះហើរត្រង់ដល់ចំនួន ៥០ ជើង​ក្នុងមួយសប្តាហ៍ និងការកើនឡើងនៃចំនួនអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ​មានទស្សនៈរួម ថា​ការជំរុញរំហូរទេសចរ រួមទាំងទេសចរពីប្រទេសទីបី ​ជាវិស័យមួយទៀតដែលត្រូវពង្រឹង។ ចំពោះវិស័យអប់រំ នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានសន្យាថានឹងផ្តល់ការគាំទ្របន្ថែមទៀតដល់​ការកសាងសមត្ថភាពទៅតាមតម្រូវការរបស់កម្ពុជា រួមមានការបណ្តុះបណ្តាលគ្រូបង្គោលក្នុងវិស័យ TVET ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា។

ក្នុងវិស័យ​ថាមពល និងការ​ប្រែប្រួល​អាកាសធាតុ នាយករដ្ឋមន្រ្តី​ទាំងពីរ បានសាទរ
លទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមការងារលើកទី១ ដែលមានរដ្ឋមន្ត្រីថាមពលនៃប្រទេសកម្ពុជា សិង្ហបុរី និងឡាវ ជាសហប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បី​សម្រួលដល់ពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន។ នាយករដ្ឋមន្ត្រីទាំងពីរ​ មានការតាំង​ចិត្តរួម ​​ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ ដើម្បីជំរុញការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ ថ្នាក់ដឹកនាំទាំងពីរ ​បានកត់សម្គាល់ដោយពេញចិត្តពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការឥណទានកាបូន ​ស្របតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និង​ទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ​នេះ ក្នុងពេលឆាប់​ៗខាងមុខ។
នាយករដ្ឋមន្រ្តីទាំងពីរ បានសង្កត់ធ្ងន់អំពីសារសំខាន់កាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា (ICT) និងបច្ចេកវិទ្យាឌីជីថល។ នាយករដ្ឋមន្រ្តីទាំងពីរ បានរួមគ្នាធ្វើជាសាក្សី និងអបអរសាទរចំពោះការដាក់ឱ្យ​ដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលគាំទ្រ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការទទួលបានហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីទាំងពីរ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរី ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ក្នុងដំណើរទស្សនកិច្ចនេះ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗដែលជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរ មានទស្សនៈរួមថា ការរក្សាឯកភាព និងមជ្ឈភាពអាស៊ាន គឺជាកត្តាសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយគ្នា ឆ្លងកាត់ភាពស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ ដើម្បីធានាថា ឯកភាព និងមជ្ឈភាពអាស៊ាន នៅតែរឹងមាំ ហើយអាស៊ាននៅតែបន្តស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់បន្ទាន់ក្នុងការពន្លឿនបញ្ចប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។

ដោយមើលឃើញពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជន សម្តេចធិបតី បានអញ្ជើញ​ថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលក្នុងឱកាសនោះ សម្តេចធិបតី បានលើកទឹកចិត្តដល់អ្នកចូលរួមប្រមាណ ៥០០នាក់ ឱ្យស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា និងធ្វើការវិនិយោគរួមគ្នាឈ្នះ-ឈ្នះក្នុងវិស័យនានា។ សម្តេចធិបតី បានអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកវិទ្យាណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍អេឡិចត្រូនិក និងអ៊ីនធឺណិត និងទស្សនាអគារហេដ្ឋារចនាសម័្ពន្ធរបស់ក្រុមហ៊ុនកាភែល (Kappel’s Infrastructure@Changi)។ ក្នុងថ្ងៃទីមួយនៃទស្សនកិច្ច សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនាសួន​អ័រគីដេ​ជាតិ ដែលផ្កា​អ័រគីដេបង្កាត់ពូជថ្មីមួយត្រូវបានដាក់​ឈ្មោះ វ៉ាន់ឈ័ន​ថេ ហ៊ុន ម៉ាណែត ដើម្បីជាកិត្តិយសគោរពជូនសម្តេចធិបតី។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនគណៈប្រតិភូកម្ពុជា និងបានអញ្ជើញ ឯកឧត្តម ឡរ៉េន វ៉ុង ​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលឆាប់ៗ ដែល ឯកឧត្តម ឡរ៉េន វ៉ុង បានទទួលយកដោយក្តីរីករាយ។

ខាងក្រោមនេះជាអត្ថបទសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសិង្ហបុរី​៖

១.កម្ពុជា និងសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព
https://www.hotnews-asia.com/detail/329495

២.ប្រធានាធិបតីសិង្ហបុរី បង្ហាញសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករនៃការជំរុញការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ
https://www.hotnews-asia.com/detail/329519

៣.សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានក្រុមហ៊ុន ៣៤៨ ចូលរួម
https://www.hotnews-asia.com/detail/329613

៤.សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៣
https://www.hotnews-asia.com/detail/329625

៥.កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីក កិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀត សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ
https://www.hotnews-asia.com/detail/329769

៦.សម្តេចធិបតី ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនសិង្ហបុរីទាំងអស់ ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែប នៅក្នុងទីផ្សារកម្ពុជា
https://www.hotnews-asia.com/detail/329883

៧.នាយករដ្ឋមន្រ្តីកម្ពុជា៖ វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី បានដើរតួជាវេទិកាសំខាន់មួយ ដើម្បីជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហគមន៍អាជីវកម្ម និងបើកឱកាសដែលមានប្រយោជន៍ទៅវិញទៅមក
https://www.hotnews-asia.com/detail/329899

៨.សម្តេចធិបតី៖ ចំពោះការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពុងពង្រឹងការតភ្ជាប់ក្នុងតំបន់ និងធានាឱ្យមានលទ្ធភាពចូលដំណើរការប្រកបដោយប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងទូទាំងតំបន់
https://www.hotnews-asia.com/detail/329905

៩.សម្ដេចធិបតី៖ កម្ពុជាបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន
https://www.hotnews-asia.com/detail/329908

១០.សម្តេចធិបតី៖ សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគកំពូលមួយរបស់កម្ពុជា
https://www.hotnews-asia.com/detail/329913
១១.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel
https://www.hotnews-asia.com/detail/329925

១២.សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង
https://www.hotnews-asia.com/detail/329949

អត្ថបទដែលជាប់ទាក់ទង