**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

រាជរដ្ឋាភិបាលសម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឱ្យមានយន្តការ ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការមួយ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”​។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្ដល់សេវានៅច្រកចេញចូលតែមួយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីសាវតា វឌ្ឍនភាព និងទិសដៅបន្តសម្រាប់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងបានបន្តទៀតថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល លើការការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អគ្គនាយកដ្ឋានរដ្ឋបាល បានសិក្សា និងរៀបចំផែនការអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ អាចដំណើរការដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្នយន្តការច្រកចេញចូលតែមួយ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន៖ អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និង យន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការផ្តល់សេវារដ្ឋបាល តាមរយៈការកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចបង្កើតឱ្យមានយន្តការ ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការមួយ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”។

ឯកឧត្តម សួស ប្រាថ្នា បន្ថែមថាការិយាល័យប្រជាពលរដ្ឋនេះ គឺជាយន្តការអព្យាក្រឹត្យមួយ សម្រាប់ទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានា របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង