**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ ជើងហោះហើរត្រង់លើកដំបូងរវាងកម្ពុជា និងឥណ្ឌា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ ជើងហោះហើរត្រង់លើកដំបូងរវាងកម្ពុជា និងឥណ្ឌា (ភ្នំពេញ និងញូវដេលី) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការតភ្ជាប់នេះ នឹងធ្វើឲ្យភ្ញៀវទេសចរឥណ្ឌា អាចចូលទស្សនាប្រាសាទអង្គរវត្តបានកាន់តែច្រើន និងបានបង្កើនប្រជាប្រិយភាពនៃទេសចរផងដែរ។ លើសពីនេះ ជើងហោះហើរនេះផ្តល់ឲ្យអ្នកជំងឺកម្ពុជា នូវលទ្ធភាពទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យនៅប្រទេសឥណ្ឌា។ នាពេលខាងមុខ ក៏មានផែនការពង្រីកបណ្តាញជាមួយនឹងជើងហោះហើរបន្ថែមទៀត ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌។

ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូរីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបង្ហាញពីទំនួលខុសត្រូវសង្គមរបស់ខ្លួន ដោយបាន រក្សាជើងហោះហើរក្នុងស្រុកសំខាន់ៗរវាងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយធានាឲ្យមានការបន្តជើងហោះហើរទោះបីជាមានតម្រូវការទាបក៏ដោយ ក៏ក្រុមហ៊ុនបានរក្សាអត្ថន័យដែលបង្កប់ក្នុងពាក្យស្លោករបស់ខ្លួនថា «មោទនភាពក្នុងការផ្តល់សេវាបម្រើដល់ព្រះរាជាណាចក្រកម្ពុជា» ផងដែរ។

ជើងហោះហើរថ្មីនេះ ត្រៀមរួចជាស្រេចសម្រាប់ភាពជោគជ័យ តាមរយៈមរតកសាសនារួម តម្រូវការថែទាំសុខភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងឥណ្ឌា។

ការតភ្ជាប់នេះ នឹងមិនត្រឹមតែជំរុញដល់ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិ្ចឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយនឹងប្រវត្តិដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ និងផលប្រយោជន៍ទៅវិញទៅមក ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសុទិដ្ឋិនិយមចំពោះសក្ដានុពល និងឥទ្ធិពលវិជ្ជមាននៃការផ្តល់សេវាកម្មថ្មីនេះ។

ចំពោះជើងហោះហើរទៅមកភ្នំពេញ-ញូវដេលី ក្រុមហ៊ុនបានផ្តល់ជូនសេវាបម្រើនូវជម្រើសជើងហោះហើរចំនួនបួនជើងជារៀងរាល់សប្តាហ៍ ដោយមានជើងហោះហើរពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញូដេលី នៅម៉ោង១៦៖៤៥នាទីដោយប្រើថិរវេលា៤ម៉ោងនិង៣៥នាទី និងពីរដ្ឋធានីញដេលីមកភ្នំពេញវិញនៅម៉ោង២០៖៥០នាទីដោយប្រើថិរវេលាដូចគ្នា ដែលនឹងចាប់ផ្ដើមដាក់ឲ្យដំណើរការនៅចុងខែតុលា ឆ្នាំ២០២៤នេះផងដែរ។

ក្រៅពីនេះក្រុមហ៊ុន អាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក៏មានជើងហោះហើរក្នុងនិងក្រៅប្រទេសជាច្រើនទៀតដូចជា៖ ភ្នំពេញ-សៀមរាប, ភ្នំពេញ-ក្រុងព្រះសីហនុ, សៀមរាប-ក្រុងព្រះសីហនុ, ភ្នំពេញ-ហាណូយ, ភ្នំពេញ-ហូជីមិញ, ភ្នំពេញ-ដាណាង, ភ្នំពេញ-ដាណាង និងទៅកាន់គោលដៅសំខាន់ៗជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង