**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»

នគរបាល បំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់មនុស្សទម្លាក់ប្រឡាយទឹក ដោយខឹងជនរងគ្រោះដើរផឹកស៊ីយប់ជ្រៅ បង្កឱ្យឆ្កែព្រុសរំខានដំណេក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មកាប់មនុស្សទម្លាក់ប្រឡាយទឹក ព្រោះតែខឹងជនរងគ្រោះជាអ្នកដើរផឹកស៊ីយប់ជ្រៅ បង្កឱ្យឆ្កែព្រុសរំខានដំណេក នៅចំណុចប្រអប់លូទឹកប្រឡាយព្រីង ស្ថិតនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន កាលពីវេលាម៉ោង២១៖៤៥នាទីថ្ងៃទី១២មិថុនា ឆ្នាំ២០២៤។

យោងតាមការបញ្ជាករបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សឿម សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅងិល ត្រូវចំក្បាល ក ជាច្រើនពូថៅ បណ្ដាលឱ្យស្លាប់រួចទម្លាក់មនុស្សចូលក្នុងប្រឡាយទឹកនៅកន្លែងកើតហេតុ  រហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៤មិថុនា ឆ្នាំ២០២៤ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកាន ស្រាវជ្រាវដឹងមូលហេតុ ដោយកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលបឹងខ្ទុំ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន។

បន្ទាប់ឃាត់ខ្លួនរួច ឃាតក បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន គឺដោយសារ ខឹងជនរងគ្រោះជាអ្នកដើរផឹកស៊ីយប់ជ្រៅ បង្កឱ្យឆ្កែព្រុសរំខានដំណេករបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បញ្ចូនខ្លួនទៅកាន់តុលាការ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង