**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

រដ្ឋមន្ត្រីអប់រំ៖ មកទល់បច្ចុប្បន្ននេះព្រះពុទ្ធសាសនានៅតែជាសាសនាមួយ ដែលទ្រទ្រង់ប្រព័ន្ធអប់រំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា នៅតែជាសាសនាមួយដែលទ្រទ្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយប្រព័ន្ធអប់រំ តាមបែបព្រះពុទ្ធសាសនា តាមរយៈសាលារៀនវត្តអារាមមានកម្មវិធីសិក្សាគ្រប់កម្រិត បានផ្តល់ឱកាសដល់គ្រួសារនៅតាមទីជនបទ ដែលខ្វះខាតលទ្ធភាពបញ្ជូន កូនទៅរៀន សាលារដ្ឋ អាចឱ្យកូនសិក្សានៅវត្ត ដើម្បីទទួលបានឱកាសសិក្សារៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាពទាំងខាងផ្នែកពុទ្ធិចក្រ និងអាណាចក្រឈានទៅចាប់យកអនាគតដ៏ភ្លឺស្វាង។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបែបនេះ ខណៈដែលអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណាល័យ មរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ស្ថិត នៅក្នុងពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា បណ្ណាល័យថ្មីនេះនឹងចូលរួមចំណែកបង្កលក្ខណៈ កាន់តែអំណោយផលដល់សមណសិស្ស ក៏ដូចជាសិស្សានុសិស្សក្នុងការស្រាវជ្រាវ សិក្សា រៀនសូត្របង្កើនចំណេះដឹងទាំងខាងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីសារៈ សំខាន់របស់ព្រះពុទ្ធសាសនា ក្នុងវិស័យអប់រំ ដែលមិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្ដាលធនធានមនុស្ស ឱ្យទទួលបានទាំង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងសីលធម៌ ដើម្បីឱ្យប្រជាជនកម្ពុជា រស់នៅក្នុង សុខសន្តិភាព។

ជាមួយនេះដែរ ឯកឧត្តមក៏បានរំលឹកពីដើមកំណើតនៃព្រះពុទ្ធសាសនានៅកម្ពុជា ដែលមានតាំងពីសម័យបូរាណរៀងមក ពិសេសគឺជំនាន់អង្គរ ដែលអរិយធម៌ខ្មែរឈាន ដល់ ចំណុចកំពូល គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រទី១ ដែលគោរព ព្រះពុទ្ធសាសនា និងបានឧទ្ទិសប្រាសាទអង្គរថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន ហើយទីតាំងប្រាសាទមួយចំនួន បានក្លាយជាសាកលវិទ្យាល័យសម្រាប់ការ បណ្តុះបណ្ដាល អ្នកប្រាជ្ញថែមទៀតផង។ ក្នុងសម័យនេះហើយ ដែលកម្ពុជាចាប់ផ្តើមប្រើប្រាស់ភាសាបា លីជាភាសាយាន ជាហេតុធ្វើឱ្យភាសាខ្មែរមានលក្ខណៈពិសេស ដោយប្រើរួមបញ្ចូល គ្នារវាង ភាសាខ្មែរចាស់ ភាសាសំស្ក្រឹត និងភាសាបាលី ដូចដែលបានឃើញចារលើ សិលាចារឹក នៅប្រាង្គប្រាសាទជាតឹកតាងស្រាប់។

សូមជម្រាបជូនផងដែរ ចំពោះបណ្ណាល័យមរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ត្រូវបានកសាងឡើងដើម្បីរំលឹកដល់អ្នកមានគុណទាំងពីរ របស់ឯកឧត្តម និងក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំដោយផ្សារភ្ជាប់នឹង ព្រះពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសដល់សមណសិស្ស និងសិស្សានុសិស្សទូទៅអាចចូល អានសៀវភៅ ក្រេបជញ្ជក់ចំណេះដឹង ធ្វើស្វ័យសិក្សាដើម្បីប្រែក្លាយជាពលរដ្ឋកម្ពុជាប្រកប ដោយសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង