**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

សមាគមក្រុមហ៊ុនផលិតរថយន្តចិន រក្សាជំហរបន្តវិនិយោគនៅអ៊ឺរ៉ុប ទោះបីជាមានការស៊ើបអង្កេតលើការឧបត្ថម្ភធន និងការដំឡើងពន្ធ

បរទេស៖ សមាគមឧស្សាហកម្មរថយប្តចិនបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ផែនការរបស់ក្រុមហ៊ុនផលិតរថយន្តចិន ក្នុងការវិនិយោគនៅអឺរ៉ុបនឹងមិនត្រូវបានបង្វែរទៅកាន់គោលដៅផ្សេង ដោយសារការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ពីសំណាក់សហភាពអឺរ៉ុប មកលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោក Cui Dongshu អគ្គលេខាធិការនៃសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាននិយាយថា «សហគ្រាសចិននឹងបន្តអភិវឌ្ឍដោយឥតឈប់ឈរនៅអឺរ៉ុប និងធ្វើសមាហរណកម្មទៅក្នុងទីផ្សារក្នុងស្រុក»។ លោកក៏បានលើកឡើងផងដែរថា ការនាំចេញរថយន្តរបស់ចិនមានការថតចុះនៅក្នុងខែឧសភា និងចំពេលមានការធ្លាក់ចុះនៃការលក់ក្នុងស្រុក។

សហភាពអឺរ៉ុប បានចោទប្រកាន់ក្រុមហ៊ុនផលិតរថយន្តចិនថា ទទួលបានអត្ថប្រយោជន៍ដោយអយុត្តិធម៌ពីការឧបត្ថម្ភធនរបស់រដ្ឋខិន ហើយបានចោទប្រកាន់ពួកគេពីបទបង្ខូចការផលិតលើសនៅអឺរ៉ុប ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធ។

សហភាពអឺរ៉ុបនៅសប្តាហ៍នេះត្រូវបានគេរំពឹងថានឹងប្រកាសពន្ធដែលខ្លួនគ្រោងនឹងកំណត់ចំពោះយានជំនិះអគ្គិសនីរបស់ចិននៅក្នុងការផ្លាស់ប្តូរដែលអាចជំរុញឱ្យមានការសងសឹក។

លោក Cui បាននិយាយថា «ឧស្សាហកម្មផលិតរថយន្តបែបប្រពៃណីដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារនៅអឺរ៉ុប … ក្រុមហ៊ុនចិននឹងមិនចាត់វិធានការឈ្លានពាន ឬការផ្លាស់ប្តូរតម្លៃទាបដើម្បីរំខានដល់ស្ថិរភាពការងារនៅអឺរ៉ុបឡើយ»។

ទិន្នន័យរបស់ CPCA បានបង្ហាញថា ការនាំចេញរថយន្តថាមពលថ្មីរបស់ចិន (NEVs) ដែលរួមមានរថយន្តអគ្គិសនី និងរថយន្ត Plug-in Hybrid បានធ្លាក់ចុះ ៤% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែឧសភា ហើយបានធ្លាក់ចុះជាង ១៨% ធៀបនឹងខែមុន។ ការនាំចេញ NEV ជាភាគរយនៃការនាំចេញរថយន្តសរុបមានចំនួន ២៤.៨% ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏កម្រ។ ទិន្នន័យក៏បានបង្ហាញជារួម ការនាំចេញរថយន្តដឹកអ្នកដំណើរបានធ្លាក់ចុះ ៩% ពីកម្រិតខ្ពស់ក្នុងខែមេសា មកនៅត្រឹម ៣៧៨,០០០ គ្រឿងក្នុងខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង