**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

យោងតាមរយៈសេចក្តីថ្លែងការណ៍គណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់យ៉ាងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សូមគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត ជូនចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត/ក្រុង ស្រុក-ខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺបានឆ្លុះបញ្ចាំងអំពីលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយាកាសល្អប្រសើររបស់គណបក្សនិមួយៗដែលបានចូលរួម ដូច្នេះគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច សូមប្រកាសទទួលស្គាល់លទ្ធផល ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសកាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤នេះ ។

គណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតសកលឆ្នាំ២០២៨ខាងមុខ ដោយយកចិត្តទុកដាក់ ខ្ពស់បំផុត ក្នុងការប្រើប្រាស់សំឡេងគាំទ្ររបស់ប្រជារាស្ត្រឱ្យបានត្រឹមត្រូវ ជៀសវាងយកបេះដូងនិងការគាំ ទ្រនេះ ធ្វើជាឈ្នាន់ក្នុងការវាយប្រហារ ឬហែកហួរអ្នកប្រជាធិបតេយ្យផ្សេងទៀត ដើម្បីតែផលប្រយោជន៍ បក្សពួកក្រុមខ្លួន។

គណបក្សរាជានិយម ដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មាន ការប្ដេជ្ញាខ្ពស់ក្នុងការប្រមែប្រមូល និងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួម ជាមួយព្រះអង្គ ឱ្យក្លាយទៅកម្លាំងអ្នកប្រជាធិបតេយ្យដ៏មុតស្រួចមួយ សម្រាប់ចូលរួមការប្រកួតប្រជែង ដោយសេរី យុត្តិធម៌ តាមរយៈការបោះឆ្នោតនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង