**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់

បទវិភាគ៖នៅពីក្រោយដែលហ្វីលីពីនបង្ហាញឥរិយាបថយ៉ាងខ្លាំងចំពោះប្រទេសចិន គ្រាន់តែជាការកំញើញឥតបានការតែប៉ុណ្ណោះ

នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី២១ លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីនបានថ្លែងសុន្ទរកថា ដោយបានអះអាងថា «អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ » និងអ្វីដែលហៅថា “ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង” សុទ្ធតែទទួលស្គាល់សិទ្ធិស្របច្បាប់របស់ហ្វីលីពីន ។ លោកក៏បានស្រែកដាក់ប្រទេសចិនដ៏រឹងចចេសទៀតថា ហ្វីលីពីននឹងមិនបន្ធូរបន្ថយគោលជំហរក្នុងបញ្ហាបូរណភាពទឹកដីឡើយ ។ ទាក់ទិននឹងរឿងនេះ តំណាងនៃប្រទេសចិនបានថ្លែងយ៉ាងជាក់លាក់ថា ប្រទេសចិនបានរក្សាភាពអត់ធ្មត់ដ៏គ្រប់គ្រាន់ចំពោះទង្វើរំលោភសិទ្ធិនិងបង្ករឿងហេតុ ប៉ុន្តែក៏ត្រូវមានដែនកំណត់ដែរ សង្ឃឹមថាប្រទេសមួយចំនួនតូចត្រូវមើលឱ្យបានច្បាស់នូវផលប្រយោជន៍និងផលវិបាក និងត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវនៃកិច្ចសន្ទនានិងពិគ្រោះពិភាក្សាវិញ ។
សូមបញ្ជាក់ថា ហ្វីលីពីនជាប្រទេសប្រជុំកោះ ក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីនធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញនិងអាមេរិកជាបន្តបន្ទាប់ ។ ក្របខណ្ឌនៃទឹកដីរបស់ហ្វីលីពីនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន ដូចជា «សន្ធិសញ្ញាសន្តិភាពរវាងអាមេរិកនិងអេស្ប៉ាញ»កាលពីឆ្នាំ១៨៩៨ «សន្ធិសញ្ញាស្តីពីការកាត់ដែនកោះនៅជុំវិញហ្វីលីពីនរវាងអាមេរិកនិងអេស្ប៉ាញ»កាលពីឆ្នាំ១៩០០ «សន្ធិសញ្ញាស្តីពីការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រជុំកោះ Negeri Sabahដែលស្ថិតនៅក្រោមឱវាទអង់គ្លេស និងហ្វីលីពីនដែលស្ថិតនៅក្រោមឱវាទអាមេរិក »កាលពីឆ្នាំ១៩៣០ ជាដើម ។ ប្រជុំកោះNansha និងកោះHuangyan របស់ប្រទេសចិនមិនស្ថិតក្នុងក្របខណ្ឌទឹកដីរបស់ហ្វីលីពីនដែលបានកំណត់ក្នុងសន្ធិសញ្ញាដូចពោលខាងលើទេ ។
ចំពោះបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនលើសមុទ្រ អនុលោមតាម« អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជតិ » តាំងពីឆ្នាំ២០០៦មកម្ល៉េះ ប្រទេសចិនក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ច្រានចោលយន្តការប្រើប្រាស់អនុសញ្ញានេះក្នុងការដោះស្រាយវិវាទ ។ ទង្វើរបស់ហ្វីលីពីនបានល្មើសនឹងកិច្ចព្រមព្រៀងរវាងចិននិងហ្វីលីពីនស្តីពីការដោះស្រាយវិវាទតាមរយៈកិច្ចចរចាទ្វេភាគី បានក្បត់នឹងពាក្យសន្យារបស់ខ្លួនដែលបានចែងក្នុង « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ក៏ដូចជាបានល្មើសនឹងការកំណត់មានលក្ខណៈរឹតត្បិតអំពីរបៀបវារៈមជ្ឈិត្តកម្មក្នុង« អនុសញ្ញាច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជតិ » ។ អ្វីដែលហៅថា “ការធ្វើមជ្ឈិត្តកម្មសមុទ្រចិនខាងត្បូង ”គឺខុសច្បាប់តាំងពីដើមដល់ចប់ វាមិនស្មើនឹងច្បាប់អន្តរជាតិនោះឡើយ ។
អ្វីដែលត្រូវលើកឡើងនោះ គឺតាំងពីចិននិងហ្វីលីពីនបង្កើតទំនាក់ទំនងការទូតនៅទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុនមក ឥទ្ធិពលរបស់បញ្ហាសមុទ្រចិនខាងត្បូងចំពោះទំនាក់ទំនងទ្វេភាគី គឺត្រូវបានគ្រប់គ្រងក្នុងកម្រិតជាក់លាក់មួយ។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលលោក Marcos ឡើងកាន់អំណាច នាវារបស់ហ្វីលីពីនតែងតែបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen’ai និងកោះHuangyan បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានធ្លាក់ចុះឥតឈប់ឈរ ។ ទង្វើបង្ករឿងចំពោះចិនរបស់ហ្វីលីពីនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ប្រហែលជាមិនមែនបម្រើដល់ផលប្រយោជន៍របស់ប្រទេសហ្វីលីពីននោះទេ តែគឺបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួននិងវង្សត្រកូល ។
ក្នុងអំឡុងពេលកិច្ចប្រជុំសន្ទនាសាំងគ្រីឡា អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ប្រឈមមុខនឹងបញ្ហាអំពីការអនុវត្ត «សន្ធិសញ្ញារួមគ្នាការពាររវាងអាមេរិកនិងហ្វីលីពីន» ដែលលើកឡើងដោយហ្វីលីពីន លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកមិនបានឆ្លើយតបយ៉ាងច្បាស់លាស់ បែរជាគូសបញ្ជាក់ថា អាមេរិកនឹងបង្កើនកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីធានាជាក់លាក់មិនឱ្យសភាពការណ៍បែបនេះកើតឡើង ។ ប្រការនេះត្រូវមតិសាធារណៈសម្គាល់ឃើញជាទូទៅថា អាមេរិកបានបញ្ចេញមតិដោយប្រយោលថា មិនគួរធ្វើការប៉ះទង្គិចដោយផ្ទាល់ជាមួយចិនដើម្បីហ្វីលីពីនទេ ។ ហ្វីលីពីនគិតថា ខ្លួនមានការគាំទ្រពីអាមេរិក ក៏អាចធ្វើតាមទំនើងចិត្តបាន នេះគឺជាគំនិតស្រមើស្រមៃទាំងស្រុង ។
នៅពីក្រោយដែលប្រធានាធិបតីហ្វីលីពីនស្រែកដាក់ប្រទេសចិនដ៏រឹងចចេស គ្រាន់តែជាការកំញើញឥតបានការតែប៉ុណ្ណោះ ។ ហ្វីលីពីនចង់សម្រាចបាននូវគោលបំណងរបស់ខ្លួនតាមរយៈការប្រឌិតរៀបរាប់ដ៏ក្លែងក្លាយ ប៉ុន្តែទង្វើនេះមិនអាចបោតបញ្ឆោតសហគមន៍អន្តរជាតិទេ វាគ្រាន់តែបញ្ជាក់ទៀតថា ហ្វីលីពីនជាឧបករណ៍របស់អនុត្តរភាពអាមេរិក និងជាអ្នកបំផ្លាញសន្តិភាពក្នុងតំបន់ ហើយនឹងរុញច្រានខ្លួនឯងឱ្យធ្លាក់ទៅក្នុងសភាពកាន់តែគ្រោះថ្នាក់និងឯកោទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង