**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាបោះទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា លើផលិតកម្មស្រូវ កែច្នៃជាអង្ករ សម្រាប់នាំចេញទៅឥណ្ឌូណេស៉ី និងប្រទេសផ្សេងទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាបឋម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្ដម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឥណ្ឌូណេស៊ី នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម បាននាំសហការី ចូលជួបសំដែងការគួរសម។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ហើយឯកឧត្តមសង្ឃឹមថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្ដេច នឹងបន្តទំនាក់ទំនងល្អរវាងប្រជាជន និងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា សម្ដេចតេជោ គឺជាមិត្តល្អ ជាមិត្តពិតប្រាកដរបស់ប្រទេសឥណ្ឌូណេស៊ី ដែលសម្ដេចបានរួមចំណែកក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ ហើយដែលឥណ្ឌូណេស៊ី បានបន្តការងារជាប្រធានអាស៊ានដោយកសាងលើសមិទ្ធផលរបស់កម្ពុជា នៅឆ្នាំ២០២៣។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី Joko Widodo និងឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត ដែលនឹងចូលកាន់តំណែង នៅខែតុលា ខាងមុខនេះ។ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានប្ដេជ្ញាខិតខំពង្រឹងនៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឥណ្ឌូណេស៊ី កាន់តែរីកចម្រើននិងរឹងមាំថែមទៀត ជាពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ហើយនិងការលើកកម្ពស់សេវាដល់ប្រជាជនឥណ្ឌូណេស៊ីដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣កន្លងមក ប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយនិងពីការចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដង។

ក្នុងវិស័យពាណិជ្ជកម្ម ឯកឧត្តមអគ្គរដ្ឋទូត បានពិនិត្យឃើញថាបច្ចុប្បន្ន ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានប្រហែលមួយពាន់លានដុល្លារ ហើយមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយទេ។ កម្ពុជា គឺជាដៃគូដ៏រឹងមាំ ហើយមានសក្ដានុពលច្រើនទៀត ដែលអាចជំរុញឱ្យទំហំពាណិជ្ជកម្មបានលើសជាងនេះទៅទៀត។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ស្ថានទូតឥណ្ឌូណេស៊ី នឹងរៀបចំពិព័រណ៍សុខាភិបាល នៅទីក្រុងព្រះសីហនុ នៅចុងឆ្នាំនេះ ដើម្បីបង្ហាញពីផលិតផលក្នុងវិស័យសុខាភិបាលជូនចំពោះភាគីកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍ទៅលើកិច្ចសហការក្នុងវិស័យដឹកជញ្ជូន ជាពិសេសលើវិស័យផ្លូវដែកផងដែរ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការងារ ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ សម្ដេចក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីកន្លងទៅនេះ ដែលឯកឧត្តម Prabowo Subianto ត្រូវចូលកាន់តំណែងជាប្រធានាធិបតី នៅខែតុលាខាងមុខនេះ។

សម្ដេចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងហើយពុំដែលមានបញ្ហាអ្វីជាមួយគ្នានោះទេ។ សម្ដេចតេជោ ក៏បានរំលឹកផងដែរពីអនុស្សាវរីយ៍ នៅក្នុងការធ្វើការងារជាមួយថ្នាក់ដឹកនាំឥណ្ឌូណេស៊ីក្នុងការនាំមកនូវសុខសន្តិភាព និងដំណោះស្រាយចំពោះកម្ពុជា។ ឥណ្ឌូណេស៊ី គឺតែងតែបានប្រឹងប្រែងជួយដោះស្រាយក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីស និងក៏បានរំលឹកពីកិច្ចប្រជុំ JIM 1 & 2 នៅសាធារណរដ្ឋឥណ្ឌូណេស៊ី។ ក្រោយមក សម្ដេចតេជោ បានធ្វើការជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី បន្តបន្ទាប់ រហូតដល់ ឯកឧត្តម Joko Widodo អស់រយៈពេលពីរអាណត្តិ។ ដើម្បីជាការតបស្នងដឹងគុណចំពោះឥណ្ឌូណេស៊ី, កម្ពុជាបានរៀបចំឱ្យមានវិថីពីរ ដែលបានដាក់ឈ្មោះថា វិថីស៊ូកាណូ និងវិថីអាលី អាឡាតាស ដែលជាឥស្សរជនឥណ្ឌូណេស៊ី បានរួមចំណែកជាមួយនឹងកម្ពុជា ជាពិសេស គឺឯកឧត្តម អាលី អាឡាតាស ដែលបានជួយជ្រោមជ្រែងរកដំណោះស្រាយសន្តិភាព ដល់ប្រទេសកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការនិងវិនិយោគ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា៖

ទី១).គឺត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយ ឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើន ត្រូវការស្បៀង។ កម្ពុជាអាចជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ហើយសម្ដេចតេជោបានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។ ការវិនិយោគដោយត្រង់នេះ នឹងមានផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមក អាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយសាធារណរដ្ឋឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។

ទី២).ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សម្ដេចតេជោ សង្កេតឃើញថាមានទំហំកើនឡើង តែមិនទាន់អស់សក្កានុពលដែលប្រទេសទាំងពីរមាននៅឡើយ។ ភាគីទាំងពីរត្រូវតែពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្មឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះថា យើងមានកិច្ចព្រមព្រៀងមួយចំនួន ដូចជាក្នុងក្របខណ្ឌ AFTA និង RCEP ជាដើម។

ទី៣).ទាក់ទងវិស័យសុខាភិបាល សម្ដេចតេជោប្រធានព្រឹទ្ធសភា បានណែនាំឱ្យ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ធ្វើការជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរ និង មានការចាប់អារម្មណ៍ទៅលើការរីកចម្រើននូវវិស័យបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ីផងដែរ។

ជាចុងបញ្ចប់ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ ឯកឧត្តម ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី Joko Widodo និងប្រធានាធិបតីជាប់ឆ្នោត ឯកឧត្ដម Prabowo Subianto ផងដែរ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារ សូមមានសុខភាពល្អ ហើយ ឯកឧត្តម បានសន្យាថានឹងខិតខំពង្រឹងនិងពង្រីកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងឥណ្ឌូណេស៊ី និងកម្ពុជាអោយកាន់តែរឹងមាំថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង