**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

អគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧ នៅម៉ាឡេស៊ី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ច ប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅល្ងាចថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី និងជាអ្នករៀបចំកិច្ចប្រជុំ តុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧ មុនពេលចាប់ផ្តើមអាហារពេលល្ងាចស្វាគមន៍។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការស្ថាប័នវិភាគស្រាវជ្រាវ និងការទូតក្រៅផ្លូវការ មិនមែនរដ្ឋាភិបាល នៅក្នុងតំបន់ និងកិច្ចការមួយចំនួនទៀត។

នៅល្ងាចថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារស្វាគមន៍សម្រាប់កិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧។ នៅក្នុងឱកាសនោះ លោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍ផងដែរ។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្រោយពីការពិសាអាហារស្វាគមន៍សម្រាប់កិច្ចប្រជុំតុមូល តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការត្រៀមរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំក្រោយ និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហា តំបន់មួយចំនួនផងដែរ។

នៅព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧។

នៅក្នុងឱកាសនោះ សាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី បានថ្លែងសន្ទរកថាស្វាគមន៍ ខណៈលោកបណ្ឌិត Yose Rizal Damuri នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់ឥណ្ឌូណេស៊ី និងជាប្រធានបណ្តាញអាស៊ាន-ISIS បានថ្លែងសន្ទរកថាបើក។

នៅព្រឹកថ្ងៃដដែល ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែង ក្នុងសម័យប្រជុំពិភាក្សា ក្នុងនាមជាវាគ្មិន នៃកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៣៧។

កិច្ចពិភាក្សាបានផ្តោតលើការសម្រេចបានចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រចំនួន ៤ ក៏ដូចជា កិច្ចការអាទិភាពសំខាន់ៗសម្រាប់អាស៊ាន ក្នុងអំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង