**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

រដ្ឋមន្ត្រីការពារជាតិចិន៖ ការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ត្រូវបានបំផ្លាញដោយក្រុមផ្តាច់ខ្លួន

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន Dong Jun បានព្រមានថា លទ្ធភាពនៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ កំពុងត្រូវបានបំផ្លាញដោយក្រុមផ្តាច់ខ្លួនតៃវ៉ាន់ និងកងកម្លាំងខាងក្រៅ។

ប្រទេសចិន ចាត់ទុកកោះប្រជាធិបតេយ្យតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយកាលពីខែមុនបានរៀបចំល្បែងសង្គ្រាមជុំវិញកោះនេះ ដោយកំហឹងចំពោះពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី ឡៃ ឆឹងតេ Lai Ching-te ដែលរដ្ឋធានីប៉េកាំងហៅថា ជាបុគ្គលបំបែកខ្លួន។

ថ្លែងនៅក្នុងសន្និសិទ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក Dong បានលើកឡើងថា តៃវ៉ាន់គឺជាស្នូលនៃបញ្ហាសម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សប្រជាធិបតេយ្យចម្រើននិយម ដែលកាន់អំណាចរបស់តៃវ៉ាន់ កំពុងបន្តស្វែងរកការបំបែកខ្លួនជាបណ្តើរៗ ហើយងាកទៅរកការលុបបំបាត់អត្តសញ្ញាណចិន។

លោកបានកត់សម្គាល់យ៉ាងដូច្នេះថា៖ «បុគ្គលបំបែកខ្លួនទាំងនោះ ថ្មីៗនេះបានធ្វើសេចក្តីថ្លែងការណ៍បែបជ្រុលនិយម ដែលបង្ហាញពីការក្បត់ជាតិចំពោះប្រជាជាតិ និងបុព្វបុរសចិន។ ពួកគេទាំងនោះ នឹងត្រូវទទួលរងភាពនូវអាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រ»។

លើសពីនេះ លោក ដុង ជុន បានចោទប្រកាន់មហាអំណាចបរទេសថា បានជ្រៀតជ្រែកបញ្ហាក្នុងស្រុក និងពង្រឹងក្រុមផ្តាច់ខ្លួនតៃវ៉ាន់។ លោកមានប្រសាសន៍ថា ខណៈពេលដែលប្រទេសចិនប្តេជ្ញាក្នុងការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ កងទ័ពរំដោះប្រជាជន នឹងនៅតែជាកម្លាំងដ៏រឹងមាំសម្រាប់លើកកម្ពស់ការបង្រួបបង្រួមជាតិឡើងវិញ។

លោកអះអាងថា៖ «យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ឯករាជ្យភាពរបស់តៃវ៉ាន់ និងធ្វើឱ្យប្រាកដថាផែនការបែបនេះមិនទទួលបានជោគជ័យដាច់ខាត។ យើងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការរារាំងឯករាជ្យភាពរបស់តៃវ៉ាន់»។

បន្ថែមលើនោះ លោក ដុង ជុន បានហៅការលក់អាវុធរបស់អាម៉េរិក ថាជាការសាកល្បងបន្ទាត់ក្រហមរបស់ចិន ដោយលើកឡើងថា អាកប្បកិរិយាបែបនេះ បានបញ្ជូនសញ្ញាខុសឆ្គងយ៉ាងខ្លាំងដល់កងកម្លាំងឯករាជ្យតៃវ៉ាន់ ហើយធ្វើឱ្យពួកគេកាន់តែឆេវឆាវ ដោយបន្ថែមថា គោលបំណងពិតរបស់មហាអំណាចបរទេស គឺប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន។

ដោយឡែក អតីតរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោកអាន់ឌ្រីវ យ៉ាំង Andrew Yang បានលើកឡើងថា រដ្ឋធានីប៉េកាំង នឹងបន្តការបង្រួបបង្រួមដោយយកឈ្នះបេះដូង និងគំនិតរបស់តៃវ៉ាន់ ប៉ុន្តែទង្វើជាក់ស្តែងរបស់រដ្ឋធានីប៉េកាំងមិនត្រូវនឹងពាក្យរបស់ពួកគេឡើយ។

លោក Andrew Yang សង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងប្រកាន់ខ្ជាប់នូវកាលវិភាគលក់អាវុធទៅឱ្យតៃវ៉ាន់តាមការគ្រោងទុក ដើម្បីឱ្យកោះនេះអាចបង្កើនការការពារខ្លួន។ ក្នុងរយៈពេលពីរឆ្នាំមកនេះ តៃវ៉ាន់បានត្អូញត្អែរពីការពន្យារពេលក្នុងការចែកចាយសព្វាវុធរបស់សហរដ្ឋអាម៉េរិក ដូចជាមីស៊ីលប្រឆាំងយន្តហោះ Stinger ខណៈដែលក្រុមហ៊ុនផលិតអាវុធផ្គត់ផ្គង់ទៅប្រទេសអ៊ុយក្រែន ដើម្បីគាំទ្ររដ្ឋធានីកៀវក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

ប្រធានាធិបតី Lai Ching-te បានស្នើឱ្យមានការចរចាជាមួយរដ្ឋធានីប៉េកាំងម្ដងហើយម្ដងទៀត ប៉ុន្តែសំណើរបស់លោកត្រូវបានបដិសេធ។ យ៉ាងណា លោកអះអាងថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

អត្ថបទដែលជាប់ទាក់ទង