**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

តើអ្វីជាសំណើបទឈប់បាញ់ថ្មីរបស់អ៉ីស្រាអែល ដែលប្រធានាធិបតីអាមេរិក បានប្រកាស?​

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) បានបញ្ចេញផែនការមួយដែលលោកផ្ទាល់ហៅថា ជាសំណើចែកចេញជា៣ដំណាក់កាលរបស់អ៉ីស្រាអែល សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ជាមួយការនិយាយថា វាដល់ពេលហើយ ត្រូវបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណាក់កាលទី១ នៃសំណើបទឈប់បាញ់ខាងលើគឺតម្រូវឱ្យមានបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ ជាពេលដែលអ៉ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ទីប្រជុំជន ទាំងអស់នៃតំបន់ហ្កាហ្សា ហើយចំណាប់ខ្មាំងមួយចំនួន ជាពិសេសមនុស្សចាស់ និងស្ត្រីនឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ ដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល។ រីឯជនស៊ីវិលប៉ាឡេស្ទីននឹងត្រូវត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងរថយន្ដ៦០០គ្រឿង នឹងត្រូវដឹកជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្កាហ្សាក្នុងមួយថ្ងៃៗ។

ចំណែក ដំណាក់កាលទី២ ក្រុមហាម៉ាស និងអ៉ីស្រាអែលនឹងបើកកិច្ចចរចាស្ដីពីលក្ខខណ្ឌនៃបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ ដោយក្នុងនោះបទឈប់បាញ់បណ្ដោះអាសន្ន នឹងត្រូវបានបន្តសុពលភាព ដរាបណាកិច្ចចរចាបន្តធ្វើឡើង។ នៅដំណាក់កាលទី៣ វិញ នឹងរួមបញ្ចូលទាំងផែនការដ៏ធំមួយដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ។

លោក ចូ បៃដិន ដែលកំពុងរងសម្ពាធជុំវិញសង្រ្គាមនៅហ្កាហ្សា បានលើកឡើងដូច្នេះថា «នេះគឺជាពេលសម្រាប់សង្រ្គាមនេះត្រូវបញ្ចប់ និងសម្រាប់ថ្ងៃបន្ទាប់ត្រូវចាប់ផ្ដើម។

ព្រមជាមួយគ្នានោះ ក្រោយការប្រកាសភ្លាមៗរបស់លោក បៃដិន ក្រុមហាម៉ាសបានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយដោយនិយាយថាខ្លួនបានពិចារណាជាវិជ្ជមាន ចំពោះផែនការរបស់អ៉ីស្រាអែល ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់មួយ។ សំណើនៃផែនការនេះដែរត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាស តាមរយៈ ប្រទេសកាតា។

គួរបញ្ជាក់ថា ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា អ៉ីស្រាអែលបានអនុញ្ញាតឱ្យក្រុមអ្នកចរចារបស់ខ្លួន ធ្វើបទបង្ហាញពីកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ហ្កាហ្សា ក្រោយលោក បៃដិនបញ្ចេញផែនការបទឈប់បាញ់។ ប៉ុន្តែ អ៉ីស្រាអែលនៅតែទទូចដដែលថាសង្រ្គាមនឹងមិន បញ្ចប់នោះទេ រហូតទាល់តែគោលដៅរបស់ខ្លួនទទួលបានជោគជ័យ ក្នុងនោះរួមមានការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការកម្ចាត់សមត្ថភាពយោធារបស់ហាម៉ាស។

អត្ថបទដែលជាប់ទាក់ទង