**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អភិបាលខេត្តស្វាយរៀង៖ ការប្រារព្ធទិវាកុមារអន្តរជាតិនេះ​ ជាការអប់រំដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២៤​នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីអបសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤​ ស្ថិតនៅអនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំ ដែលរៀបចំដោយមន្ទីរ សង្គមកិច្ច​ និងអតីតយុទ្ធជនខេត្ត។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក លោកស្រី ប្រធានមន្ទីរ ជុំវិញខេត្ត​ សប្បុរសជន មកពីសមាគម​ន៍​អ្នកវិនិយោគសហគ្រាសនៅកម្ពុជាលោកអភិបាលស្រុកស្វាយជ្រំ​ លោក លោកស្រី មន្ត្រីមន្ទីរស.អ.យខេត្ត​ លោក លោកស្រី មន្ត្រីរដ្ឋបាលស្រុកស្វាយជ្រំ​ អង្គការ កុមារក្នុងគ្រួសារ លោក លោកស្រី អាជ្ញាធរឃុំឈើទាល​ លោក លោកស្រី តំណាងសមាគមអ្នកវិនិយោគកម្ពុជា ប្រចាំខេត្តស្វាយរៀង​ លោក អ្នកគ្រូ សិស្សានុសិស្ស និងអ្នកថែទាំកុមារតាមសហគមន៍ ប្រមាណ ៥៦៨នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានឲ្យដឹងថា​ ថ្ងៃនេះជាខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ​ គឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងជាការរួមគ្នាទប់ស្កាត់នូវអំពើហិង្សា និងថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសិទ្ធិកុមារទាំងនៅកម្ពុជា និងនៅលើសកលលោក។

ឯកឧត្តមអភិបាលខេត្ត បាន​បន្តថា​ ការប្រារព្ធទិវានេះ​ ជាការអប់រំដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលនៃសិស្ស អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតទៅលើកុមារនៅក្នុងមូលដ្ឋាន​។ ដូច្នេះ​ សូមផ្តាំផ្ញេីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ​ឲ្យក្លាយជាសិស្សល្អ​ កូនល្អ​ នូវក្នុងសង្គម ជៀសឲ្យឆ្ងាយពីអំពេីអបាយមុខផ្សេងៗ​ ដូចជាក្មេងទំនេីង​ បញ្ហាគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់ជាដេីម​ ក្នុងនោះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ហេីយពេលធ្វេីដំណេីរត្រូវពាក់មួយសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអាននូវសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា២០២៤នេះផងដែរ។

ជាទីបញ្ចប់​ ឯឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បានផ្តល់ជូននូវសម្ភារ​ និងថវិកាមួយចំនួនរួមមាន​៖​ កុមារចូលរួម​ម្នាក់ៗទទួលបាន​ ១ម៉ឺនរៀល​ លោកគ្រូអ្នកគ្រូ​ម្នាក់ៗ ៤ម៉ឺនរៀល​ អ្នកថែទាំកុមាររងគ្រោះ​ម្នាក់ៗ​ ២ម៉ឺនរៀល​ សរុបថវិកា​ និងចំណាយផ្សេងៗ​ចំនួន ៦,២៧០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង