**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនចង់ធ្វើការជាមួយក្រុមប្រទេសអារ៉ាប់ ដើម្បីដោះស្រាយបញ្ហាក្តៅៗ

ប៉េកាំង៖ ក្នុងសុន្ទរកថាមួយនាថ្ងៃព្រហស្បតិ៍នេះ ដែលបានគូសរំលេចផងដែរអំពីវិបត្តិសង្រ្គាមហ្កាហ្សា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនចង់ធ្វើការជាមួយបណ្តាប្រទេសអារ៉ាប់ ដើម្បីដោះស្រាយបញ្ហាក្តៅៗ ក្នុងរបៀបមួយដែលចូលរួមចំណែក ក្នុងការ​ប្រកាន់ខ្ជាប់សមភាព យុត្តិធម៌ ហើយសម្រេចបានសន្តិភាព ក៏ដូចជាស្ថិរភាព​យូរអង្វែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

អំឡុងវេទិកាកិច្ចសហប្រតិបត្តិការចិន-អារ៉ាប់ ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បាននិយាយថា ចិនកំពុងខិតខំព្យាយាមពង្រឹង​ទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តារដ្ឋអារ៉ាប់ ដើម្បីធ្វើជាគំរូមួយសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ នៅពេលនិយាយដល់​សង្រ្គាមនៅតំបន់ហ្កាហ្សា លោកប្រធានាធិបតីចិន បានលើកឡើងថា សង្រ្គាមមិនអាចបន្តដោយគ្មានទីបញ្ចប់ឡើយ ហើយយុត្តិធម៌ពុំអាចអវត្តមាន​ជាអចិន្រ្តៃយ៍នោះទេ ខណៈដំណោះស្រាយរដ្ឋពីរ គួរតែត្រូវបានប្រកាន់ខ្ជាប់ យ៉ាងរឹងមាំ។

លោក ស៊ី ជីនពីង បាននិយាយយ៉ាងដូច្នេះថា «នៅចំពោះមុខពិភពលោកដ៏វឹកវរមួយ ការគោរពគ្នាទៅវិញទៅមក គឺជាមធ្យោបាយ ដើម្បី​អាចរស់នៅជាមួយគ្នា ដោយសុភមង្គល ហើយសមភាពនិងយុត្តិធម គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខយូរអង្វែង»។ ការថ្លែងសុន្ទកថារបស់លោកស៊ី ជីនពីង ធ្វើឡើងចំពោះមុខ ប្រមុខរដ្ឋមកពីប្រទេសបារ៉ែន អេហ្ស៉ីប អេមីរ៉ាតអារ៉ាប់រួម និងទុយនីស៉ី ព្រមទាំង​ក្រុមរដ្ឋមន្រ្តីការបរទេស មកពីប្រទេសដទៃទៀតនៃសម្ព័ន្ធអារ៉ាប់។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានដំណោះស្រាយរដ្ឋពីរ សម្រាប់វិបត្តិប៉ាឡេស្ទីន-អ៉ីស្រាអែល រួមជាមួយបទឈប់បាញ់ជាបន្ទាន់ ហើយនិងការផ្តល់សមាជិកភាពពេញលេញឱ្យប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ ខណៈជំហរទាំងអស់នេះ គឺស្របគ្នាទៅនឹងគោលជំហររបស់ ក្រុមប្រទេសអារ៉ាប់ដែរ។

សព្វថ្ងៃចិនកំពុងតែបង្ហាញឥទ្ធិពលការទូតរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា ដោយកាលពីខែមេសាកន្លងទៅ បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចពិភាក្សាដំបូងបំផុតនៅក្នុងប្រទេសចិន រវាងគូបដិបក្ខប៉ាឡេស្ទីន គឺក្រុមហាម៉ាស និងក្រុមហ្វាតា (Fatah)។ ចំណែក កាលពីឆ្នាំមុន ចិនក៏បានជួយសម្រុះសម្រួល រហូតសម្រេច​បាន កិច្ចព្រមព្រៀងផ្សះផ្សាទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងអ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីតផងដែរ ក្រោយប្រទេសទាំងពីរ ស្ថិតក្នុងអរិភាពនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង