**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ពិតជាមោទកភាព ដែលសត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមាន៖ សត្វកែះ, ឆ្មាដាវ, ឆ្កែចចក, ក្តាន់ញ៉ែងតូច, ប្រម៉ា, សំពោចក្រអូប, ឈ្លូស, ស្វាត្រោស, ស្វាក្ដាម, កន្ថឹក, មាន់ព្រៃជាដើម។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ ក្រោមជំនួយឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា(FFI) រួមជាមួយអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេជន។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថាជីវៈចម្រុះនៅប្រទេសកម្ពុជា ត្រូវបានយកចិត្តទុកដាក់ការពារនិងអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ជាពិសេសនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។

ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយដៃគូ និងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជាមួយ សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្សតំបន់ការពារធម្មជាតិ ដែលធនធានជីវៈចម្រុះកំពុងមានចំនួនកើនឡើងនិងកំពុងរស់នៅ»។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមទៀតថា ក្រសួងបរិស្ថាន ក៏កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តបីចម្បង គឺស្អាត បៃតង និងចីរភាព ។ ក្នុងនោះ មុំយុទ្ធសាស្រ្តទី២ «បៃតង» គឺជំរុញនូវអាទិភាព៣ ដែលក្នុងនោះ៖

១-ជំរុញការដាំឈើឱ្យបានច្រើន យ៉ាងតិចចំនួន ១លានដើមក្នុង១ឆ្នាំ ចែកកូនឈើតាមរយៈយុទ្ធនាការ«ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដោយឥតគិថ្លៃដល់ប្រជាពលរដ្ធដាំ ចាប់ពីថ្ងៃទ១០ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីស្តារព្រៃឈើ ដាំតាមទីសាធារណៈ វត្តអារាម សាលរៀន និងតាមមូលដ្ឋាន និងបង្កើនគម្របបៃតង ឈានឆ្ពោះទៅ សម្រេចផែនការគម្របព្រៃកើនឡើង ៦០% នៅឆ្នាំ២០៥០។

២-ការពង្រឹងការអនុវត្តច្បាប់១០០% ព្រមទាំងសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពប្រឆាំងងអំពើពុករលួយ ដើម្បីពង្រឹងការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត។

៣-ជំរុញការចូលរួមពីសហគមន៍ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីប្រជាសហគមន៍ មានជីវភាពរីកចម្រើន មានជម្រើសពីការចូលព្រៃ មកបង្កើតមុខរបរថ្មី ជាពិសេសគម្រោងអភិវឌ្ឍគោលដៅលំហែរបៃតង ដែលប្រជាសហគមន៍អាចរកចំណូលបានពីទេសចរណ៍ធម្មជាតិ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំង ផ្នែកប្រព័ន្ធអេកូឡូសុី និងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង