**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមយុទ្ធនាការបណ្តុះបណ្តាល ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈជំនាន់ថ្មី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកកម្មវិធីបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ(FMIS) ជំនាន់ថ្មី​» ទៅកាន់គ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានមន្រ្តីជំនាញចូលរួមសរុបប្រមាណ ៤០០ រូប ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។
ថ្លែងក្នុងឱកាសនោះ​​ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា FMIS គឺជាប្រព័ន្ធបែបឌីជីថលូបនីយកម្ម ដែលមានលក្ខណៈមជ្ឈការសម្រាប់ការប្រើប្រាស់បែបវិមជ្ឈការ នៅតាមការដ្ឋាននានា ដើម្បីបង្កើនគណនេយ្យភាព, សង្គតិភាព និង ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ ។

ទន្ទឹមនេះ​ FMIS បានដើរតួនាទីគន្លឹះ ក្នុងការត្រួសត្រាយផ្លូវ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាឧបករណ៍បច្ចេកវិទ្យាព័ត៌មានស្នូល ផ្តល់ភាពជឿជាក់ និង មានអនុភាពសម្រាប់គាំទ្រ ដល់ការកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការលុបបំបាត់នីតិវិធីការងារដែលអនុវត្តដោយដៃ និងលើឯកសារជាក្រដាស មកជាការអនុវត្តការងារតាម FMIS ទាំងស្រុង។

​បណ្ឌិតសភាចារ្យ បានគូសរំលេចថា «ក្នុងគោលដៅធ្វើទំនើបកម្ម និង ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក​ ក្រុមការងារបានគិតគូរ និងរៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់អនុវត្តផែនការ តាំងពីត្រីមាសទី៣ ឆ្នាំ២០២៣ គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និង ប្រព័ន្ធការពារសុវត្ថិភាព របស់ FMIS ។

​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា កម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងសម្រាប់សិក្ខាកាមដែលជាអ្នកប្រើប្រាស់ FMIS ជាង ២ ០០០ នាក់នេះ មានគោលបំណង់សំខាន់ៗចំនួន ៣ គឺ ទី១- បង្ហាញឱ្យឃើញច្បាស់អំពីចំណុចគន្លឹះពាក់ព័ន្ធនឹងមុខងារនីមួយៗរបស់ប្រព័ន្ធ ដែលមានរំលេចផ្ទាំងការងារក្នុងទម្រង់ថ្មី ឬការរចនាថ្មីទៅលើផ្ទាំងទំព័រការងារ សម្រាប់ចូលទៅអនុវត្តប្រតិបត្តិការនានា រួមទាំងការទាញយករបាយការណ៍ជាដើម ទី២- បង្ហាញពីភាពខុសគ្នា លើការប្រើប្រាស់ក្នុងទម្រង់រចនា FMIS ជំនាន់ថ្មីដោយផ្ទាល់ ក៏ដូចជា អត្ថប្រយោជន៍ផ្សេងៗបន្ថែមថ្មី សម្រាប់អ្នកប្រើប្រាស់ និង ទី៣- បំពាក់សមត្ថភាពជូនអ្នកប្រើប្រាស់គ្រប់កម្រិត និងគ្រប់ការដ្ឋាន FMIS ទាំងអស់ ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឈានទៅប្រើប្រាស់ FMIS ជំនាន់ថ្មីនេះ បានដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ ។

ជាមួយគ្នានេះ, FMIS ជំនាន់ថ្មី មានអត្ថប្រយោជន៍គន្លឹះៗជាច្រើន រួមមាន៖
១. FMIS ជំនាន់ថ្មី មានបន្ថែមនូវមុខងារសុវត្ថិភាព (Security Function) ដែលកាន់តែទំនើប និង មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបាត់បង់ ឬ លួចទិន្នន័យដោយប្រការណាមួយ
២. ផ្តល់ភាពទន់ភ្លន់ និង កាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ (User Friendly) ដោយសារ FMIS ជំនាន់ថ្មីមានផ្ទាំងរចនាទំនើប និង ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលក្នុងនោះអ្នកប្រើប្រាស់អាចបង្កើតជាបង្គុំមុខងារនៅលើផ្ទាំងរួម (Tile) ដោយខ្លួនឯង ដើម្បីងាយស្រួលចូលទៅប្រើប្រាស់មុខងារនីមួយៗ ដែលខ្លួនមានសិទ្ធិប្រើប្រាស់
៣. គ្រប់មុខងារស្នូលនៃ FMIS ជំនាន់ថ្មី នឹងដំណើរការលឿនជាងមុន ព្រមទាំងមានបំពាក់បន្ថែមនូវមុខងារ (Function) ថ្មីៗជាច្រើន ដែលអាចប្រើប្រាស់សម្រាប់តម្រូវការផ្សេងៗ
៤. ផ្តល់ភាពងាយស្រួល និង រហ័សក្នុងការទាញចេញជារបាយការណ៍នានា ដោយមានបន្ថែមនូវឧបករណ៍ (Tools) ថ្មីៗ សម្រាប់យកមកប្រើប្រាស់ក្នុងការវិភាគ និង ផ្តល់ជាព័ត៌មានសម្រាប់ការសម្រេចចិត្ត ជូនថ្នាក់ដឹកនាំគ្រប់កម្រិត
៥. ផ្តល់នូវមុខងារគាំទ្រឆ្លាតវៃ សម្រាប់ជំនួយដល់ការប្រើប្រាស់ភ្លាមៗ នៅពេលកត់ត្រាប្រតិបត្តិការនានា
៦. មានបន្ថែមមុខងារជូនដំណឹង (Notification Alert) ដល់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ទទួលបន្ទុកអនុម័ត ដោយរាល់ប្រតិបត្តិការដែលបញ្ជូនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ នឹងផ្តល់ជាសារជូនដំណឹងដល់អ្នកទទួលបន្ទុកសម្រាប់ប្រតិបត្តិការនោះ ដើម្បីពិនិត្យ និង សម្រេចតាមភារកិច្ច និង សិទ្ធិរៀងៗខ្លួន ។

កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងរៀបចំជា២ វគ្គ គឺវគ្គបណ្តុះបណ្តាលដោយផ្ទាល់ (វគ្គទី១) ដែលបានរៀបចំឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នំា ២០២៤ និង វគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ធសន្និសីទវីដេអូ (វគ្គទី ២) ដែលនឹងរៀបចំឡើងនៅថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង