**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ឯកឧត្តម ម៉េង ហុង អនុញ្ញាតឱ្យប្រធានវិទ្យាស្ថាន COMWEL នៃសាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាការងារ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានសម្តែងនូវការអរគុណ ចំពោះអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទា ជាពិសេសចំពោះការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងអនុវត្តគម្រោងបច្ចុប្បន្ន និងបន្តជួយគាំទ្របន្ថែមទៅលើការអនុវត្តសកម្មភាពក្នុងផែនការមេ លើការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ និងការកសាងសមត្ថភាពរបស់បុគ្គលិកផ្នែកស្តារនីតិសម្បទារបស់ ប.ស.ស.។

ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានបន្តថា កិច្ចសហប្រតិបត្តិការរវាង COMWEL និង ប.ស.ស. កើតមានឡើងចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយរយៈពេលច្រើនឆ្នាំកន្លងមកនេះ វិស័យសន្តិសុខសង្គមកម្ពុជាបានទទួលនូវការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនពីសាធារណរដ្ឋកូរ៉េ ហើយកិច្ចសហប្រតិបត្តិការនេះនឹងនៅតែបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសន្តិសុខសង្គម ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

ក្នុងជំនួបខាងលើនេះផងដែរ លោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ក៏សាទរចំពោះគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា សម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ (ODA Project) ដែលបច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន ហើយពិសេសជាងនេះទៅទៀត COMWEL នឹងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. លើអ្វីដែលបានព្រមព្រៀងគ្នា ដើម្បីពង្រឹងលើប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ព្រមទាំងសិក្សាលើគម្រោងថ្មីបន្ថែមសម្រាប់ផ្នែកស្តារនីតិសម្បទា នៃវិស័យសន្តិសុខសង្គមកម្ពុជាផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង