**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ សម្ពោធគម្រោងចម្រោះទឹកស្អាតនៅប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយកាកសំណល់ និងការបំពុលដោយសំរាមប្លាស្ទិក

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងអង្គការ GIZ បានរៀបចំកម្មវិធីសម្ពោធ និងប្រគល់ជូនប្រព័ន្ធចម្រោះទឹកស្អាត នៅបរិវេណខាងមុខប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយ កាកសំណល់ និងការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់រមណីយដ្ឋានអង្គរ។

យោងតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គម្រោងចម្រោះទឹកស្អាតនេះទទួលបានពីអង្គការ GIZ ដែលបានបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត ចំនួន២ទីតាំងនៅប្រាសាទបន្ទាយស្រី គឺទី១នៅក្នុងទីលានបដិសណ្ឋារកិច្ច និងទី២ នៅសាលបកស្រាយព័ត៌មានប្រាសាទបន្ទាយស្រី ក្នុងបំណងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងការបំពុលដោយកាកសំណល់ប្លាស្ទិក នៅក្នុងបរិវេណប្រាសាទ។ មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា បុគ្គលិកគ្រឹះស្ថានអង្គរ សមត្ថកិច្ចពាក់ព័ន្ធ អ្នកលក់ដូរ និងភ្ញៀវទេសចរ អាចប្រើប្រាស់ទឹកស្អាតទាំងនោះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែយក ដប ទឹកច្រកនៅតាមធុងចម្រោះខាងលើ។

លោក Frank Jattke ប្រធានក្រុមកាងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) លើកឡើងថា នេះជាគម្រោងសាកល្បងដែល GIZ សហការជាមួយអាជ្ញាធរជាតិអប្សរា បំពាក់ឧបករណ៍ចម្រោះទឹកស្អាតប្រើប្រាស់នៅប្រាសាទបន្ទាយស្រីនេះ។

លោកបន្តថា ឧបករណ៍នេះ មានសារសំខាន់ណាស់ ក្នុងការរួមចំណែកការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដែលកំពុងបង្ក គ្រោះថ្នាក់ ដល់ភពផែនដី ព្រោះវាមិនងាយរលាយឡើយ។

លោក Frank បន្ថែមថា ក្នុងរាល់មួយវិនាទី មានប្លាស្ទិកមួយលានដបដែលបានចរាចរលក់ និងកែច្នៃឡើងវិញ ដូច្នេះយើងត្រូវធ្វើការរួមគ្នា ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលជាជំហានទី១ ដោយជំនួសដបទឹក ឬសម្ភារណាដែលប្រើប្រាស់ បានយូរ និងងាយរលាយ។

មន្រ្តីអង្គការ GIZ លោក Frank រំពឹងថា គម្រោងទឹកស្អាតខាងលើនឹងទទួលបានជោគជ័យ ហើយក្នុងនោះ GIZ មានគម្រោងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ឬរដ្ឋបាលខេត្ត ក្នុងការដំឡើងឧបករណ៍ចម្រោះទឹកស្អាតនេះនៅតាមប្រាសាទ ឬក្នុងទីក្រុង ដើម្បីងាយស្រួល ដល់ភ្ញៀវទេសចរ ឬអ្នកពាក់ព័ន្ធ ប្រើប្រាស់ដោយឥតគិតថ្លៃ និងកាត់បន្ថយការបំពុលប្លាស្ទិក។

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលសហការ ជាមួយអាជ្ញាធរជាតិអប្សរា ដំឡើងឧបករណ៍ចម្រោះទឹកស្អាតនៅពេលនេះ។

ឯកឧត្តមរំពឹងថា គម្រោងនេះនឹងទទួលបានជោគជ័យ និងមានការគាំទ្រពីមន្រ្តី-បុគ្គលិកអាជ្ញាធរ អ្នកលក់ដូរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទបន្ទាយស្រី។

ជាមួយគ្នានេះ ឯកឧត្តម ឡុង កុសល ក៏បានរំឭកដល់ការងាររបស់អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការកាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិកនៅតំបន់ប្រាសាទ ដូចជាមានការរៀបចំទុកដាក់ធុងសំរាម មានភ្នាក់ងារសម្អាត និងកែច្នៃសំរាមទាំងនោះឡើងវិញ ឱ្យអស់លទ្ធភាព ។

បន្ថែមពីនេះ ឯកឧត្តម ឡុង កុសល សំណូមពរឱ្យអ្នកពាក់ព័ន្ធ ពិសេសអ្នកលក់ដូរ សូមចូលរួមសហការ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលឱ្យកាន់តែមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏សង្ឃឹមថា GIZ នឹងបន្តជ្រោមជ្រែងកិច្ចសហការខាងលើនេះ នៅតាមប្រាសាទនានាបន្ថែមទៀត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យតំបន់ប្រាសាទលែងមានការបំពុលដោយ សំរាមប្លាស្ទិក៕

អត្ថបទដែលជាប់ទាក់ទង