**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញCGTN៖ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,២១% ជុំវិញពិភពលោកថ្កោលទោសយ៉ាងខ្លាំងចំពោះសុន្ទរកថាដ៏គ្រោះថ្នាក់របស់មេដឹកនាំតំបន់តៃវ៉ាន់របស់ចិន

ប៉ុន្មានថ្ងៃមុននេះ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនបានឃោសនាយ៉ាងគឃ្លើននូវពាក្យសម្តីស្តីពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ” ដែលទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនជិត ៩០%បានគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនមួយ និងប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”។
នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកជិត៨៦,៥៣% បាននិយាយថា មិនថាស្ថានការណ៍នយោបាយនៅកោះតៃវ៉ាន់មានការប្រែប្រួលយ៉ាងណានោះទេ វាមិនអាចផ្លាស់ប្តូរការពិតនៃប្រវត្តិសាស្ត្រនិងភស្តុតាងខាងផ្លូវច្បាប់ដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាទឹកដីរបស់ចិនមួយ ហើយក៏មិនអាចផ្លាស់ប្តូរនិម្មាបនកម្មជាមូលដ្ឋានដែលសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយនោះដែរ។ ចំណែកអ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,២១% បានថ្កោលទោសយ៉ាងខ្លាំងចំពោះសុន្ទរកថាដ៏គ្រោះថ្នាក់របស់មេដឹកនាំតំបន់តៃវ៉ាន់ ដោយចង្អុលបង្ហាញថា អនាគតរបស់តៃវ៉ាន់ត្រូវសម្រេចដោយប្រជាជនចិនជាង ១,៤ ពាន់លាននាក់ ក្នុងនោះក៏បូករួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៧៨% កត់សម្គាល់ថា សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់ណាស់ចំពោះសន្តិសុខ និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទៀតផង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,១២%សម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះអាជ្ញាធរតៃវ៉ាន់ដែលទិញអាវុធពីសហរដ្ឋអាមេរិក ដោយយល់ឃើញថា ការធ្វើបែបនេះនឹងរុញច្រានកោះតៃវ៉ាន់ឱ្យធ្លាក់ចូលក្នុងរណ្តៅគ្រោះថ្នាក់ ដែលនឹងនាំមកនូវមហន្តរាយដ៏ធ្ងន់ធ្ងរដល់ជនរួមជាតិតៃវ៉ាន់។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,២៥% បានអំពាវនាវឱ្យអាជ្ញាធរតៃវ៉ាន់បញ្ឈប់ការបង្កហេតុភ្លាមៗ ហើយត្រឡប់ទៅរកចរន្តអភិវឌ្ឍន៍សំខាន់វិញ ពោលគឺ “ត្រូវការសន្តិភាពតែមិនមែនសង្គ្រាម ត្រូវការការអភិវឌ្ឍតែមិនមែនការដើរថយក្រោយ ត្រូវការការផ្លាស់ប្តូរគ្នាតែមិនមែនការបំបែកបំបាក់ និងត្រូវការកិច្ចសហប្រតិបត្តិការតែមិនមែនការប្រឈមមុខដាក់គ្នា”។
សូមបញ្ជាក់ថា ការស្ទង់មតិនេះបានប្រកាសតាមវេបសាយជាភាសាអង់គ្លេស អេស្ប៉ាញ់ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ក្នុងរយៈពេល ២៤ ម៉ោង អ្នកប្រើប្រាស់អ៊ីនធឺណិតសរុបចំនួន ១១៦៤៥ នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង