**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

កម្ពុជា-ថៃ ផ្តាស់ប្តូរបទពិសោធន៍គ្នាលើឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសារធារណៈកម្រិតមូលដ្ឋាន

ភ្នំពេញ៖ អង្គភាពផ្តល់សេវាសាធារណៈគំរូវិស័យសុខាភិបាលឆ្នាំ២០២៣ ចំនួន១០អង្គភាព ដែលទើបទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ ក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ។

មានប្រសាសន៍ក្នុងទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ជាមួយតំណាងក្រសួងសុខាភិបាលថៃ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា “ម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង១០ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការលើកទឹកចិត្តឱ្យមកធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ក្រោយពីការខិតខំប្រឹងប្រែង ប្រែក្លាយមណ្ឌលសុខភាពរបស់ខ្លួន ឱ្យក្លាយជាមណ្ឌលសុខភាពគំរូនៅទូទាំងប្រទេស។

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចសិក្សានេះ ជាវេទិកាចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការចែករំលែកនូវបទពិសោធន៍ពីអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់អង្គភាពផ្តល់សេវាសាធារណៈរបស់ព្រះរាជាណាចក្រថៃ និងការឈ្វេងយល់ពីលក្ខណៈបច្ចេកទេសនានាដោយផ្ទាល់ ក្នុងគោលដៅអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចនេះ គឺផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់សេវាសាធារណៈគំរូ ក្រោយពីទទួលបាននូវលទ្ធផលទទួលស្គាល់ហើយ អង្គភាពទាំង១០ចុងក្រោយ ត្រូវបានអញ្ជើញឱ្យទៅធ្វើដំណើរទស្សនកិច្ចសិក្សានៅប្រទេសថៃ។ ដំណើរទស្សនកិច្ចសិក្សានេះប្រព្រឹត្តទៅរយៈពេល៤យប់៥ថ្ងៃ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យស្រុក ក្នុងខេត្តអយុធ្យា ខេត្តប៉ាធុមថានី និងទីក្រុងបាងកក៕

អត្ថបទដែលជាប់ទាក់ទង