**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ខណៈដែលដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបគណៈប្រតិភូនាវាកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ ហ្សាវ ហ្សូហ្គ័ង (SHAO SHUGUANG) អគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ដើម្បីចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស កត្តាសន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម អគ្គមេបញ្ជាការ បានគូសរំលេចពីចំណងមិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា ចិន ដែលមានរយៈពេល ៦៦ឆ្នាំមកនេះ កំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃរឹងមាំជាលំដាប់ ហើយបានក្លាយជាកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និផ្លូវ។ ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា នាកន្លងមក ដែលនាំឲ្យកម្ពុជាមានការរីកចម្រើន និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសាកលលោក។ ចំពោះមុខ ឯកឧត្តម អគ្គមេបញ្ជាការ បានស្នើដល់ភាគីចិនឲ្យបន្តជួយកសាងធនធានមនុស្ស ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងកងយោធពលខេមរភូមិន្ទ រួមទាំងការផ្លាស់ប្ដូរព័ត៌មាន ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន សង្គ្រោះគ្រោះមន្តរាយ និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិត។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមនាវីទោ ហ្សាវ ហ្សូហ្គ័ង បានសម្ដែងនូវការសប្បាយរីករាយ ចំពោះការមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទី២នៅកម្ពុជា ដោយទស្សនកិច្ចលើកនេះឯកឧត្តមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការរីកចម្រើនរបស់កម្ពុជា និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងនេះ។ ឯកឧត្តម ឧត្តមនាវីទោ ហ្សាវ ហ្សូហ្គ័ង បានគូបញ្ជាក់ពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់នាវាលេខ៨៣ និងនាវាលេខ ៩៩៩ នៅកម្ពុជា គឺដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដែលកំពុងមានពន្លឺចែងចាំងដូចដុំពេជ្រ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ្សាវ ហ្សូហ្គ័ង បានធ្វើការកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន មានច្រើនវិស័យ ដូច្នេះ កិច្ចសហប្រតិបត្តិការនេះត្រូវតែពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀត ទាំងការផ្លាស់ប្ដូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកចិន២គ្រឿងនេះ បានចូលមកចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ នាវាពីរគ្រឿងនេះ ទី១-នាវាឈ្មោះ QI JIGUANG លេខ៨៣ ជាប្រភេទនាវាហ្វឹកហ្វឺន ផ្ទុកទម្ងន់បាន ៩០០០តោន មានបណ្ដោយ ១៦៣ម៉ែត្រ និងទទឹង ២២ម៉ែត្រ។ ទី២-នាវាឈ្មោះ JINGGANG SHAN លេខ ៩៩៩ ជានាវាបុកច្រាំង ផ្ទុកទម្ងន់ ២៥.០០០តោន, មានបណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ និងជម្រៅទឹក៧ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង