**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់

កាលពីថ្ងៃទី ១៦ ខែឧសភា ពិធីបើកសកម្មភាព”ឆ្នាំវប្បធម៌ចិន-រុស្ស៊ី”និងការប្រគំតន្ត្រីពិសេសដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងរុស្ស៊ីបានប្រារព្ធធ្វើនៅរោងមហោស្រពជាតិក្រុងប៉េកាំង ។ នៅថ្ងៃដដែល លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារនិងធ្វើកិច្ចជំនួបខ្នាតតូចជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ីដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ។ មេដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាអន្តរជាតិនិងតំបន់សំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយបានរួមគ្នាគ្រោងផែនការគោលថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ប្រទេសចិននិងរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនិងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ។
ប្រទេសចិននិងរុស្ស៊ីបាននិងកំពុងប្រកាន់ខ្ជាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើគោលការណ៍”មិនចងបក្សសម្ព័ន្ធ មិនបដិបក្ខគ្នានិងមិនសំដៅចំពោះភាគីទី៣”ដែលបានបង្កើតជាគំរូល្អនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ក៏ដូចជានាំមកនូវស្ថិរភាពដ៏មានតម្លៃពន់ពេកជូនដល់ពិភពលោកដែលកំពុងមានភាពច្របូកច្របល់។
ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ។ លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបវិធីសាស្ត្ររួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវរវាងចិននិងរុស្ស៊ី ពោលគឺ “ភាគីទាំងពីរចាំបាច់ត្រូវផ្សព្វផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមានជាប់រហូមក គោរពគ្នាទៅវិញទៅមក កសាងទំនុកចិត្តគ្នាទៅវិញទៅមកប្រកបដោយសមភាព យោគយល់ពីកង្វល់រៀងៗខ្លួន ក៏ដូចជាផ្តល់ជំនួយដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ភាគីទាំងពីរយ៉ាងពិតប្រាកដ” ។
បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៧៥ ឆ្នាំ ទំនាក់ទំនងចិន-រុស្ស៊ីកំពុងឈរនៅទីចាប់ផ្តើមថ្មី ។ តើត្រូវកសាងអនាគតកាន់តែល្អបវរដោយរបៀបណា ? បើមើលពីគំនិតឯកភាពរួមដែលភាគីទាំងពីរបានឈានដល់អាចឃើញថា ប្រទេសទាំងពីរនឹងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យជាច្រើនដូចជា ពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការរៀនសូត្រពីគ្នាផ្នែកវប្បធម៌និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពជាដើម ។
លក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ីជាបឋមគឺបង្ហាញនៅត្រង់មូលដ្ឋានគ្រឹះដ៏រឹងមាំនៃការកសាងទំនុកចិត្តគ្នាខាងនយោបាយ ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានចេញផ្សាយលើកនេះ រុស្ស៊ីបានរំលឹកឡើងវិញនូវការគោរពគោលការណ៍ចិនតែមួយនិងប្រឆាំងការប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ។ ដោយឡែកប្រទេសចិនសម្តែងការគាំទ្រចំពោះរុស្ស៊ីក្នុងការគាំពារសន្តិសុខនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសខ្លួន ព្រមទាំងប្រឆាំងកម្លាំងខាងក្រៅមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ។ លោកប្រធានាធិបតី ភូទីន បានសង្កត់ធ្ងន់ថា “ការអភិវឌ្ឍរបស់ប្រទេសចិន គឺមិនអាចរារាំងបានទេ ហើយគ្មានកម្លាំងណាមួយអាចទប់ស្កាត់ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិនបានឡើយ” ។
កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោមួយនៃទំនាក់ទំនងចិន-រុស្ស៊ី ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ២ សែន ៤ ម៉ឺនលានដុល្លារអាមេរិក ហើយប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់រុស្ស៊ីក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីមានចន្លោះសហប្រតិបត្តិការដ៏ទូលំទូលាយក្នុងវិស័យងើបឡើងថ្មី ដូចជា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ធុរកិច្ចអេឡិចត្រូនិកឆ្លងដែននិងការផលិតរថយន្តជាដើមដែលនឹងជំរុញយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ប្រទេសទាំងពីរ ។
បច្ចុប្បន្ននេះ ពិភពលោកមានភាពរង្គោះរង្គើ ហើយការប៉ះទង្គិចក្នុងតំបន់បានកើតឡើងជាញឹកញាប់ ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែគាំពារយ៉ាងមុតមាំនូវការគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលនិងគាំពាររបៀបរៀបរយអន្តរជាតិដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ហើយផ្តួចផ្តើមឱ្យអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ ភាគីទាំងពីរយល់ឃើញជាឯកច្ឆន្ទថា ត្រូវដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយឈរលើមូលដ្ឋាននៃ”ដំណោះស្រាយរដ្ឋពីរ” ។ រុស្ស៊ីស្វាគមន៍ប្រទេសចិនបន្តដើរតួនាទីដ៏សំខាន់និងមានលក្ខណ:ស្ថាបនាក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ ។
ឆ្ពោះទៅរកអនាគត ចិននិងរុស្ស៊ីដែលជាអ្នកជិតខាងល្អ មិត្តល្អនិងជាដៃគូល្អទាំងពីរនេះនឹងពួតដៃគ្នារីកចម្រើនទៅមុខ ដើម្បីជួយដល់ការអភិវឌ្ឍនិងការស្តារឡើងវិញរៀងៗខ្លួន ។ ដោយឡែកវិបុលភាពនិងស្ថិរភាពនៃពិភពលោកក៏នឹងទទួលបានថាមពលវិជ្ជមានកាន់តែច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង